ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ប្រឈមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ
យោងតាមទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad កំពុងត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយកូនប្រុសរបស់លោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ។

យោងតាមប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានឲ្យដឹងថា លោក Mahathir គឺស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួយកូនប្រុសរបស់លោក ។ នៅក្នុងខែមករា MACC បានបញ្ជាឲ្យកូនប្រុសច្បង ២ នាក់របស់លោក Mahathir គឺលោក Mirzan Mahathir និង Mokhzani Mahathir ឲ្យប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ ជាផ្នែកមួយនៃការលេចធ្លាយព័ត៌មានថាមានអំពើពុករលួយ ។
គួរបញ្ជាក់ថា លោក Mahathir វ័យ ៩៨ ឆ្នាំធ្លាប់បានដឹកនាំប្រទេសម៉ាឡេស៊ីចំនួន ២ អាណត្តិចន្លោះពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ និងមួយអាណត្តិទៀតពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ។ លោកត្រូវបានគេស្គាល់ថាជាអ្នករិះគន់ការកាន់ដំណែងរបស់លោកនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលជាប់ឆ្នោតនៅឆ្នាំ ២០២២ ពាក់ព័ន្ធគោលនយោបាយលុបបំបាត់អំពើពុករលួយអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ។

ទោះយ៉ាងណា លោក Anwar ដែលធ្លាប់បានបម្រើការជាទីប្រឹក្សារបស់លោក Mahathir ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ បានលើកឡើងថា ការប្រើប្រាស់គោលនយោបាយប្រឆាំងអំពើពុករលួយរបស់លោក Mahathir គ្រាន់តែជាលេសដើម្បីកំណត់គោលដៅគូប្រជែងនយោបាយប៉ុណ្ណោះ ។
មកដល់ពេលនេះលោក Mahathir បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងរឿងរ៉ាវនេះនោះទេ ។ ទោះបីជាយ៉ាងណាលោក Mokhzani Mahathir កូនប្រុសទីពីររបស់លោក Mahathir បានប្រាប់សារព័ត៌មាន Bloomberg News នៅក្នុងបទសម្ភាសន៍មួយកាលពីខែមុនថា ឪពុករបស់គាត់គឺជាជនសង្ស័យចម្បងក្នុងការស៊ើបអង្កេតនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


