ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅឥណ្ឌាសម្លាប់មនុស្ស៦០នាក់និងបំផ្លាញដំណាំគិតជាទឹកប្រាក់រាប់លានដុល្លារ
ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកទន្លេឡើងខ្ពស់នៅទូទាំងតំបន់ភាគខាងលិចនិងភាគខាងត្បូងប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងតិច៦០នាក់ចាប់តាំងពីថ្ងៃពុធមកហើយបានបំផ្លាញស្រូវ កប្បាសនិងដំណាំដទៃទៀតដែលមានតម្លៃរាប់ពាន់លានរូពី។

រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺ Telangana ដែលនៅទីនោះ ភ្លៀងធ្លាក់ច្រើនហួសប្រមាណកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍បានជន់លិចទីក្រុង Hyderabad របស់ខ្លួន។
ការិយាល័យរដ្ឋមន្រ្តីរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ភ្លៀងបានធ្វើឲ្យខូចខាតដល់ដំណាំដែលមានតម្លៃយ៉ាងតិច២០ពាន់លានរូពីឥណ្ឌាស្មើនឹង២៧២.១៦លានដុល្លារអាមេរិក។

នៅក្នុងរដ្ឋ Telangana មនុស្សចំនួន៥០នាក់បានស្លាប់ខណៈនៅរដ្ឋ Maharashtra ភាគខាងលិច មនុស្ស១០នាក់បានស្លាប់ដោយសារតែការបាក់ជញ្ជាំង ឆក់ខ្សែភ្លើងនិងលង់ទឹក។

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា សង្កាត់មួយចំនួននៅក្នុងរដ្ឋ Maharashtra ទទួលបានទឹកភ្លៀងជាង១០០មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងចុងក្រោយហើយរដ្ឋនេះរួមទាំងទីក្រុង Mumbai របស់ខ្លួនផងដែរ ទំនងជាជួបប្រទះភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ។
កសិករបាននិយាយថា ភ្លៀងបានធ្វើឲ្យខូចខាតដល់វាលស្រែនៅរដ្ឋ Telangana និង Andhra Pradesh ខណៈដែលដំណាំកប្បាស សណ្តែកសៀងនិងសណ្តែកដីត្រូវរងការខូចខាតនៅរដ្ឋ Maharashtra និង Karnataka៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ News 24
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


