ព័ត៌មានអន្ដរជាតិ
ជម្លោះបង្ហូរឈាមបំផុតក្នុងពិភពលោក កាលពីឆ្នាំមុន មិនមែននៅអ៊ុយក្រែនទេ
ដោយដកស្រង់សម្តីលោកស្រី Comfort Ero ប្រធានអង្គការ Crisis Group, កាសែត The Economist បានអះអាងកាលពីដើមសប្តាហ៍នេះថា ជម្លោះបង្ហូរឈាមបំផុតក្នុងពិភពលោកកាលពីឆ្នាំមុន មិនមែននៅអ៊ុយក្រែនទេ ប៉ុន្តែគឺនៅអេត្យូពី។

កាសែតខាងលើសន្និដ្ឋានថា ចំនួនអ្នកស្លាប់នៅអ៊ុយក្រែន មិនខ្ពស់ដូចអ្នកស្លាប់ចំនួន ៦០០ ០០០នាក់ ដែលត្រូវបានគេរាយការណ៍នៅក្នុងសង្គ្រាម Tigray ចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២២នោះទេ។
តួលេខពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបង្ហាញថា ជនស៊ីវិលប្រមាណ ២២០០០នាក់ត្រូវស្លាប់ និងរបួសនៅក្នុងប្រទេសអ៊ុយក្រែន គិតត្រឹមខែមីនាឆ្នាំ២០២៣។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ បានរិះគន់សហគមន៍អន្តរជាតិថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិនៅ Tigray និងមិននាំអ្នកដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅនេះ មកកាត់ទោស។

ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានអំពាវនាវម្តងហើយម្តងទៀតផងដែរ ឲ្យមានការយកចិត្តទុកដាក់ជាសកលបន្ថែមទៀតចំពោះជម្លោះដែលបានបញ្ចប់នៅក្នុងខែវិច្ឆិកាឆ្នាំ២០២២ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា។
ទោះបីជាសង្រ្គាមនៅ Tigray បានបញ្ចប់ក៏ដោយ ប៉ុន្តែ The Economist បានសម្តែងការភ័យខ្លាចថា ជម្លោះជនជាតិភាគតិចនឹងផ្ទុះឡើងបន្ថែមទៀត។
ជម្លោះប្រដាប់អាវុធរយៈពេលពីរឆ្នាំនៅ Tigray បានបង្កឲ្យមានការបែងចែកផ្នែកនយោបាយ និងជនជាតិភាគតិចដ៏យូរអង្វែងរបស់អេត្យូពី ក៏ដូចជាប្រព័ន្ធសហព័ន្ធដ៏ស្មុគស្មាញរបស់ប្រទេសផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងរដ្ឋាភិបាលអេត្យូពី និងរណសិរ្សរំដោះប្រជាជន Tigray បានពុះកញ្ជ្រោលនៅពេលកងជីវពល Amhara និងកងទ័ពអេរីទ្រា កាន់ជើងរដ្ឋាភិបាលអេត្យូពី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បែកធ្លាយ កាលបរិច្ឆេទ ដែលអ៊ុយក្រែន នឹងវាយបកទ័ព រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


