Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ សំណុំរឿងនៅតុលាការដែលគួរឲ្យឈឺក្បាលបំផុតនោះ គឺកូនប្ដឹងយកដីពីម្ដាយ ឬម្ដាយឪពុកប្ដឹងយកដីពីកូន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា សំណុំរឿងនៅតុលាការដែលពិបាកដោះស្រាយ និងឈឺក្បាលបំផុតនោះ គឺសំណុំរឿងនៅក្នុងក្រុមគ្រួសារមានទំនាស់នឹងគ្នា ដោយរឿងខ្លះកូនប្ដឹងទារយកដីពីម្ដាយ ឬម្ដាយឪពុកប្ដឹងយកដីពីកូន។    

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម  សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន១,៨៣៥នាក់ នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រឿងដែលគួរឲ្យឈឺក្បាលបំផុត គឺរឿងក្រុមគ្រួសារខ្លួនឯងវាទាស់គ្នា ឥឡូវហ្នឹងចុះផ្សាយព្រោងព្រាតកើតឡើង រួចហើយពេលខ្លះបង្ហោះហ្វេសប៊ុក ឥឡូវលែងចង់បង្ហោះហើយ បង្ហោះទៅទីមួយចេញមកសម្ដេចសង្ហាណាស់ អាពាក្យសង្ហាណាស់ហ្នឹងចង់ភ័យឥឡូវៗ ប៉ុន្តែមានច្រើនណាស់ ហើយរឿងហ្នឹងដល់មើលទៅរឿងជម្លោះកូនទៅប្ដឹងទារយកដីពីម្ដាយ ឬម្ដាយឪពុកមកប្ដឹងយកដីពីកូន»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គ្រាន់តែនៅក្នុងក្រុមគ្រួសារមួយ មិនមានការស្រុះស្រួលគ្នាទៅហើយ បែរមកអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទៅកាត់ក្ដីឲ្យទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យដោះស្រាយបញ្ហាមួយចំនួន នៅក្រៅប្រព័ន្ធតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម