កីឡា
គុនខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេភូថង ពង្រីកវិសាលភាពក្បាច់គុនបុរាណខ្មែរ ឆ្ពោះទៅកម្រិតស្តង់ដារអន្តរជាតិ
ក្រុមហ៊ុន Galaxy Navatra Group សម្ពោធដាក់ដំណើរការក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ដែលជាសង្វៀនប្រដាល់ថ្នាល និងសង្វៀនកម្រិតអន្តរជាតិ កាលពីរសៀលថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៣ នៅក្រោយផ្សារ ព្រៃទទឹងតាមបណ្ដោយផ្លូវជាតិលេខ ៣ ។

ពិធីសម្ពោធក្លិបប្រដាល់គុនខ្មែរដ៏ធំមួយនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯកឧត្តម និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ជា លីសែ ជំនួយការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្តេចប្រដាល់ អេភូថង រួមទាំងភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន កីឡាករ-កីឡាការិនីគុនខ្មែរជាច្រើនរូប។

នៅក្នុងឱកាសសន្និសីទសារព័ត៌មាន ឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា ក្លិបប្រដាល់គុនខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេភូថង បានកំណត់គោលដៅច្បាស់លាស់ និងមានទស្សនវិស័យយ៉ាងវែងឆ្ងាយ ដោយកំណត់គោលដៅធ្វើយ៉ាងណាពង្រីកវិសាលភាពនៃក្បាច់គុនបុរាណដូនតាខ្មែរ ឆ្ពោះទៅកម្រិតស្តង់ដារអន្តរជាតិ និងឲ្យពិភពលោកស្គាល់កាន់តែច្បាស់ ។

លោកឧកញ៉ាបន្តថា ជាការពិតទស្សនវិស័យរបស់ក្លិបប្រដាល់ កាឡាក់ស៊ី ណារ៉ាត្រា អេភូថង គឺមានច្បាស់លាស់ដើម្បីលើកកម្ពស់ដល់វិស័យគុនខ្មែរឲ្យកាន់តែមានភាពរីកចម្រើន ដែលមានដូចជាហេដ្ឋារចនាសម្ពន្ធសមរម្យ សង្វៀនត្រូវតាមស្តង់ដារអន្តរជាតិ មានបន្ទប់សម្រាកសម្រាប់កីឡាករ-កីឡាការិនីស្រស់ស្អាត និងអនាម័យ ព្រមទាំងមានការយកចិត្តទុកដាក់មើលថែកីឡាករ ដោយផ្ដល់ការហូបចុកគ្រប់គ្រាន់ ថែមទាំងមានប្រាក់បៀវត្សប្រចាំខែថែមទៀតផង ។

បើតាមលោកឧកញ៉ា ដើមហេតុនៃការចុចយកក្លិបប្រដាល់អេភូថង ជាដៃគូ ព្រោះលោកមានគោលបំណងរក្សានូវតម្លៃ និងស្នាដៃរបស់លោកអេ ភូថង ក្នុងនាមជាស្ដេចប្រដាល់របស់កម្ពុជា ។ លោកពិតជាស្រលាញ់ និងស្ងើចសរសើរដល់លោក អេ ភូថង កាលនៅជាកីឡាករ គឺកម្រមានដៃគូយកឈ្នះលោកបានណាស់ ហេតុដូច្នេះក្នុងនាមជាអ្នកដែលស្រលាញ់ដល់ក្បាច់គុនដូនតាខ្មែរ និងមើលឃើញពីស្នាដៃដ៏ល្អរបស់លោក អេ ភូថង ទើបក្រុមហ៊ុន កាឡាក់ស៊ី សម្រេចចុចយកក្លិបអេភូថង ជាដៃគូសហការតែម្ដង ។

ជុំវិញការចាប់ដៃគូរវាងក្រុមហ៊ុន និងលោក អេភូថង បានកំណត់យ៉ាងហោចណាស់មានរយៈពេល ៥ ឆ្នាំ ហើយក្នុងកំឡុងពេលនេះលោកឧកញ៉ា ឡេង ប្រុស ជឿថា នឹងអាចពង្រីកវិសាលភាពនៃក្បាច់គុនប្រដាល់ និងជួយពង្រឹងដល់ក្មេងៗជំនាន់ក្រោយឲ្យកាន់តែខ្លាំងពូកែ ដើម្បីប្រជែងប្រទេសជិតខាង ។
ជាមួយគ្នានោះដែរលោក អេ ភូថង ក្នុងនាមជាបុគ្គលដែលមានបទពិសោធជោគជាំនៅលើវិថីប្រដាល់គុនខ្មែរ លោកមើលឃើញថា ការលូកដៃរបស់អ្នកឧកញ៉ា ឡេង ណារ៉ាត្រា និងក្រុមហ៊ុន កាឡាក់ស៊ី ក្នុងវិថីប្រដាល់នេះពិតជាអាចជួយដល់វិស័យគុនខ្មែរមួយផ្នែកធំ ពិសេសនោះលោកជឿថា ប្រដាល់គុនខ្មែរនឹងកាន់តែល្បីសុះសាយជាក់ជាមិនខានឡើយ។
ទន្ទឹមនេះ លោកបានធ្វើការសន្យាថា នឹងជ្រើសរើសយកកីឡាករពិសេសៗ និងខ្លាំងៗ មកប្រកួតនៅសង្វៀន ព្រៃទទឹង ដែលធ្វើការប្រកួតនៅរៀងរាល់ចុងសប្ដាហ៍ សៅរ៍-អាទិត្យ រាល់ខែ ដើម្បីធ្វើយ៉ាងណាឲ្យសង្វៀនប្រដាល់មួយនេះក្លាយជាសង្វៀនល្បីមួយនៅកម្ពុជា និងអន្តរជាតិនាពេលអនាគត ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


