ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាថែរក្សាសន្តិភាព លើកស្ទួយជីវភាពប្រជាជនលើកកម្ពស់មុខមាត់ជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញា ខិតខំដឹកនាំកម្ពុជាឱ្យអស់ពីសមត្ថភាព ថែរក្សាសន្តិភាពឱ្យបានជាដាច់ខាត ជំរុញការអភិវឌ្ឍប្រទេសជាតិ លើកស្ទួយជីវភាពប្រជាជន លើកកម្ពស់មុខមាត់ជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្ដមបណ្ឌិត បានប្ដេជ្ញាបែបនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្រោយពេលដែលទទួលបានការចាត់តាំងពីព្រះមហាក្សត្រឱ្យឯកឧត្ដមបណ្ឌិត ធ្វើជានាយករដ្ឋមន្ត្រីនីតិកាលទី៧ ក៏ដូចជាមានការសាទរពីគ្រប់ជនានុជនកម្ពុជា បណ្ដាមន្ត្រីរាជការ ប្រជាជនកម្ពុជាទាំងមូលបានសាទរជូនលោកបណ្ឌិត។

នៅក្នុងខ្លឹមសារដើម នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាថា “ ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបឯកឧត្ដមបណ្ឌិត ដោយឯកឧត្ដមសូមប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា{ជានាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិថ្មី}នេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនតាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព។
ជាងនេះទៅទៀត ឯកឧត្ដមបានប្ដេជ្ញា ជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន {ការរួមបញ្ចូលសេវា ឬវិស័យផ្សេងៗ } សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាព{កេរ្តិ៍ឈ្មោះ}កម្ពុជានៅលើឆាកអន្តរជាតិ។

នាយករដ្ឋមន្ត្រីអាណត្តិថ្មីក៏បានថ្លែងអំណរគុណដល់គ្រប់បណ្ដាជនប្រុសស្រី រាប់ចាប់តាំងពីមន្ត្រី អ្នកមានធនធាន ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕
អត្ថបទ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?