ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរកងកម្លាំងចម្រុះ ដែលចាប់បានទណ្ឌិតមេក្លោងគ្រឿងញៀន និងក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដែងការកោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ ដែលបានបំពេញភារកិច្ចរហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស និងមេក្លោងគ្រឿងញៀនត្រឡប់មកវិញ។

នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម នាព្រឹកថ្ងៃទី ២៤ ខែសីហានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា «សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប»។

ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”។

លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ២៣ ខែសីហាថា មកដល់ថ្ងៃនេះ កិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយ ដែលហៅថាធ្វើសកម្មភាពរំដោះ ឬប្លន់ទណ្ឌិត នៅខេត្តសៀមរាបនោះ ត្រូវចាប់ខ្លួនបានមកវិញហើយ។

នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថា នេះមិនមែនជាជោគជ័យរបស់ស្ថាប័ន ឬអង្គភាពណាមួយនោះទេ ព្រោះករណីនេះមានការប្រឹងប្រែងរួមគ្នា គ្រប់រាល់កងកម្លាំងទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានតាមប្រម៉ាញ់ និងឃាត់ខ្លួនមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស ៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន ២លើកនោះ បានមកវិញហើយ។ ឧក្រិដ្ឋជនរូបនេះ ត្រូវបានក្រុមជនសង្ស័យបិទមុខ ៦នាក់ ជួយរំដោះឲ្យគេចខ្លួន នៅមន្ទីពេទ្យធ្មេញមួយកន្លែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ