ព័ត៌មានជាតិ
ថៃ-កម្ពុជា បន្តបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនៅទីតាំងជាច្រើន និងរកឃើញជនជាតិថៃ១២៥នាក់
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក Thatchai Pitaneelabut អគ្គស្នងការរងនគរបាលជាតិថៃបាននិយាយថា បន្ទាប់ពីទទួលបញ្ជាពីលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រីឱ្យទទួលខុសត្រូវលើការបង្ក្រាប និងបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ហើយត្រូវបានលោក Phumtham ប្រគល់ឱ្យអគ្គស្នងការនគរបាលជាតិជាអ្នកទទួលខុសត្រូវក្នុងបង្រ្កាបបទល្មើសបច្ចេកវិទ្យា និងប្រឆាំងការជួញដូរមនុស្ស។
តាមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក Kittirat Panphet អគ្គស្នងការនគរបាលជាតិថៃ ដែលបានទៅចូលរួមកិច្ចប្រជុំជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ដើម្បីសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឬក្រុមឆបោកតាមអនឡាញស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃនិងកម្ពុជា ពោលគឺកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការបង្ក្រាបរុករកនិងចាប់ខ្លួនក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនៅតាមទីតាំងជាច្រើន និងចាប់ខ្លួនបានសរុបចំនួន២១៥នាក់ ក្នុងនោះមានជនជាតិថៃចំនួន១២៥នាក់ និងជនបរទេសចំនួន៩០នាក់ ហើយបាននិងកំពុងបន្តការបង្ក្រាបនិងចាប់ខ្លួនជាបន្តបន្ទាប់ទៀត ដោយមានការសហការនិងសម្របសម្រួលរវាងសមត្ថកិច្ចកម្ពុជានិងសមត្ថកិច្ចថៃ។
លោកថា ប្រតិបត្តិការនេះ គឺជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការបង្រ្កាបជាបន្តបន្ទាប់ ដែលជាការចង់បានរបស់ រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យចាត់វិធានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ឬក្រុមឆបោកតាមអនឡាញដែលមិនត្រឹមតែឆបោកតែប្រជាជនថៃប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆបោកនៅទូទាំងពិភពលោកផងដែរ។ លោកថា ប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនក្រុមនេះ នឹងបន្តធ្វើរហូតទាល់តែបោសសម្អាតឱ្យអស់ទាំងស្រុង៕
ប្រភព ៖ khaosod


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច