កីឡា
៥គូការប្រកួតជើងឯកស្វាយរៀងខាប់U18សប្តាហ៍ទី២លើទីលានតែមួយ
ការប្រកួតបាល់ទាត់ជើងឯកស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ឈានចូលសប្តាហ៍ទី២ នាចុងសប្តាហ៍នេះហើយដោយមានការប្រកួតចំនួន៥គូនៅលើទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។
ក្រុមយុវជនតាពៅត្រូវប្រកួតជាមួយក្រុមយុវជន M.S.T. FC វគ្គសន្សំពិន្ទុក្នុងពូល ឃ វេលាម៉ោង២រសៀល ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។ នេះជាការប្រកួតលើកទី១សម្រាប់ក្រុមទាំងពីរ។

ក្រុមយុវជនសាមគ្គី ត្រូវប្រកួតជាមួយ សសយក ស្វាយតាយាន ក្នុងពូល ក វេលាម៉ោង៤រសៀល ថ្ងៃសៅរ៍ ទី២៦ ខែសីហា។ កាលពីសប្តាហ៍ទី១ ក្រុមស្វាយតាយានស្មើ ១-១ ជាមួយក្រុម Rainbow FC ខណៈក្រុមយុវជនសាមគ្គីបានយកឈ្នះក្រុម ត្រកូនទែក ដោយលទ្ធផល ២-០។
ការប្រកួតនៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ ក្រុមយុវជនគគីសោម ត្រូវប្រកួតជាមួយ យុវជនចុងព្រែក នៅក្នុងពូល ង វេលាម៉ោង៨ព្រឹក។ នេះជាការប្រកួតលើកទី១សម្រាប់ក្រុមទាំងពីរ។

ចំណែកនៅពូល ខ ក្រុមយុវជនព្រះខ័នរាជស្វាយរៀង U18 ត្រូវប្រកួតជាមួយ ក្រុមយុវជន United Sez វេលាម៉ោង២រសៀល។ កាលសប្តាហ៍ទី១ ក្រុមយុវជនព្រះខ័នរាជស្វាយរៀង U18 បានត្រឹមស្មើ ០-០ ជាមួយក្រុម ពូប្រុស ឡីងគួយ ខណៈក្រុម United Sez បានលត់ក្រុម យុវជនឆន្ទៈកីឡា ដោយលទ្ធផល ៥-០។
គូចុងក្រោយនៅថ្ងៃអាទិត្យនេះ ជាការប៉ះគ្នានៅក្នុងពូល ង ដោយក្រុម សាលាចំរើនសូនីតា ត្រូវប្រកួតជាមួយ យុវជនរមាសហែល វេលាម៉ោង៤រសៀល។ គូនេះកាលពីសប្តាហ៍ទី១មិនបានប្រកួតទេ។

លទ្ធផលសប្តាហ៍ទី១
- សសយក ឃុំស្វាយតាយាន ១-១ RAINBOW FC
- ត្រកួនទែក ០-២ យុវជនសាមគ្គ
- យុវជនឆន្ទះកីឡា ០-៥ UNITED SEZ
- ព្រះខ័នរាជស្វាយរៀង ០-០ ពូប្រុស ឡីង គួយ
- RED BULL ៥-០ សសយក ស្រុកចន្រ្ទា
- BLUE DRAGON ៥-១ NEVER WIN
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ