ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន អំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ អត់ធ្មត់ ហើយដោះស្រាយដោយសន្តិវិធី
អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ភាគីទាំងអស់នៅក្នុងជម្លោះនៅប្រទេសអ៊ីស្រាអែល បន្តការអត់ធ្មត់ ហើយខិតខំដោះស្រាយបញ្ហានេះដោយសន្តិវិធី។

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន គ្រាដែលមានហេតុការណ៍នៃការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មកនេះ។ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ ថា៖ «ក្នុងប៉ុន្មានថ្ងៃនេះ មានរឿងរ៉ាវនៅអ៊ីស្រាអែល ហើយយើងកំពុងតាមដានបន្ត ដោយនាយករដ្ឋមន្ត្រី បណ្ដារដ្ឋមន្ត្រីដែលមានការពាក់ព័ន្ធ កំពុងតាមដានដោយដិតដល់នូវព្រឹត្តិការណ៍នេះ»។
ជុំវិញការប្រយុទ្ធដោយអាវុធនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកផ្លូវដោះស្រាយ តាមរយៈនៃការសន្ទនា។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ដែលបានចាប់ខ្លួននៅក្នុងការវាយប្រហារនេះ ខណៈក្នុងនោះ ក៏មានពលរដ្ឋថៃចំនួនជាង១០នាក់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទង្វើរបស់ក្រុមហាម៉ាស់ វាមិនបានផ្ដល់នូវផលប្រយោជន៍សម្រាប់ពូកគេឡើយ។ សម្ដេចសង្កត់ធ្ងន់ថា៖ «ប្រសិនបើអ្នកចាប់ជំរិត ចាប់ជាចំណាប់ខ្មាំង យកទៅសម្លាប់ ធ្វើបាប គឺវាមិនមានផលប្រយោជន៍ទេ»។ ជាថ្មីម្ដងទៀត អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានអំពាវនាវឱ្យមានការសន្ទនា ហើយរកការស្រុះស្រួលគ្នាដោយសន្តិវិធី ប្រសើរជាងការប្រយុទ្ធគ្នា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


