ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ សាខាពន្ធដារខេត្តកែប ប្រមូលចំណូលពន្ធបានជាង ៧០ ភាគរយ នៃផែនការប្រចាំឆ្នាំ ២០២៣
រយៈពេល ៩ ខែ ដើមឆ្នាំនេះ សាខាពន្ធដារខេត្តកែប ប្រមូលចំណូលពន្ធបានចំនួន ៦,៩៤០,៨៦៤,៩៤៩ រៀល ស្មើនឹង ៧៦,៨២% នៃផែនការប្រចាំឆ្នាំ ២០២៣។

កាលពីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ លោក អៀង ក្អូន ប្រធានសាខាពន្ធដារខេត្តកែប បានបង្ហាញទិន្នន័យក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងអំពីលទ្ធផល នៃការប្រមូលពន្ធរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៣ និងទិសដៅអនុវត្តបន្ត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសាខាពន្ធដារខេត្ត។

លោក អៀង ក្អូន បានបញ្ជាក់ថា រយៈពេល ៩ ខែ ដើមឆ្នាំនេះ សាខាពន្ធដារខេត្តកែប ប្រមូលចំណូលពន្ធបានចំនួន ៦,៩៤០,៨៦៤,៩៤៩ រៀល ស្មើនឹង ៧៦,៨២% នៃផែនការប្រចាំឆ្នាំ ២០២៣។ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២២ មានការថយចុះចំនួន ៤,៩៤៩,១២៦,៣៧៨ រៀល ស្មើនឹង -៤១.៦២% បញ្ហាទាំងនេះដោយសារតែកើតមានឡើងសង្គ្រាមរវាង អ៊ុយក្រែន និងរុស្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងកម្ពុជាផងដែរ។

ជាមួយនោះ លោក អ៊ឹម បញ្ញារិទ្ធិ បានកោតសរសើរ និងលើកទឹកចិត្តឲ្យមន្ត្រីពន្ធដារ ត្រូវខិតខំបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្ត សារាចរណែនាំ ស្ដីពីការអនុវត្តច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងបន្តអនុវត្តដោយយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ដើម្បីសម្រេចបានលទ្ធផលប្រមូលចំណូលពន្ធឲ្យអស់សក្ដានុពល និងកាន់តែមានប្រសិទ្ធភាព។

លោកអភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីសាខាពន្ធដារខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធនូវចំណុចមួយចំនួនដូចខាងក្រោម ៖
១-ថ្នាក់ដឹកនាំ និងមន្ត្រី នៃសាខាពន្ធដារខេត្ត ត្រូវអនុវត្តតាមយុទ្ធសាស្ត្រណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជក និយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ បន្ថែមនោះ ត្រូវពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការប្រមូលពន្ធ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធដារ។

២-ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃគោលការណ៍ ៣ សំខាន់ៗ គឺ ៖
-រដ្ឋបាលកិច្ចល្អ ប្រកាន់ខ្ជាប់នូវភាពជាអ្នកដឹកនាំ គុណាធិបតេយ្យ ដែលសំដៅលើ គណនេយ្យភាព សមត្ថភាព ការខិតខំប្រឹងប្រែង និងលទ្ធផលការងារ អ្នកចូលរួមអនុវត្តទាំងអស់ ត្រូវមានឆន្ទៈមោះមុត ការបោះបង់ មានភាពទទួលខុសត្រូវខ្ពស់ សំដៅអនុវត្តការងារក្នុងស្មារតី បុរេសកម្ម និងតម្កល់ផលប្រយោជន៍ជាតិ និងអង្គភាពជាធំ។
-មន្ទីរអង្គភាពនានា និងរដ្ឋបាលគ្រប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រវិធានការនានារបស់រដ្ឋបាលសារពើពន្ធ ធ្វើយ៉ាងណាឲ្យការប្រមូលចំណូលពន្ធសម្រេចបានតាមផែនការកំណត់។

ទន្ទឹមនោះ លោក អ៊ឹម បញ្ញារិទ្ធិ ក៏បានអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ សូមស្ម័គ្រចិត្តមកបំពេញកាតព្វកិច្ចសារពើពន្ធ ស្របតាមច្បាប់កំណត់ ជៀសវាងមានការអនុវត្តដោយបង្ខំ ដែលអាចធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងមុខរបរផ្សេងៗ ជាដើម៕
អត្ថបទ ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


