ព័ត៌មានជាតិ
ខេត្តកែបមានឆ្នេរកម្សាន្តយ៉ាងហោចណាស់ ៣ កន្លែង សម្រាប់ភ្ញៀវទេសចរសម្រាកលំហែ
ជាខេត្តមួយស្ថិតនៅតំបន់ឆ្នេរ ខេត្តកែបមានឆ្នេរកម្សាន្តយ៉ាងហោចណាស់ ៣ កន្លែង ដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តសប្បាយ។ នេះបើតាមលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។
ខេត្តកែបជាខេត្តគោលដៅខេត្តជាប់សមុទ្រដ៏ទាក់ទាញមួយ ខណៈដែលខេត្តដ៏តូចច្រឡឹងនេះមានឆ្នេរសមុទ្រជាប់ដីគោកប្រវែង ២៧ គីឡូម៉ែត្រ លាតសន្ធឹងទៅដល់ព្រំប្រទល់ព្រែកចាកខេត្តកំពត។ ។

លោក សោម ពិសិដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកែបមានឆ្នេរកម្សាន្តចំនួន ៣ កន្លែង មានប្រវែងយ៉ាងតិចណាស់ ៦ ០០០ ម៉ែត្រ ខណៈកន្លងទៅមានឆ្នេរកម្សាន្តតែមួយកន្លែងមានប្រវែងត្រឹមតែ ៥០០ ម៉ែត្រ សម្រាប់ទេសចរមកកម្សាន្ត។
ឆ្នេរកម្សាន្តទាំង ៣ កន្លែងនៅក្នុងខេត្តកែប ដែលភ្ញៀវទេសចរអាចមកអង្គុយសម្រាកលំហែ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ញាំអាហារ លេងទឹកជាដើម មានឆ្នេរស្រីស ដែលមានប្រវែងជាង ៥០០ ម៉ែត្រ ឆ្នេរអង្កោលដែលមានប្រវែងជាង ៣ ០០០ ម៉ែត្រ និងឆ្នេរតេជោសន្តិភាពកែប ដែលកំពុងអភិវឌ្ឍជាឆ្នេរប្រណិតកម្រិតខ្ពស់មានប្រវែង ២ ៧០០ ម៉ែត្រ។
ខេត្តកែបគឺជាខេត្តក្នុងតំបន់ឆ្នេរ ដែលមានលក្ខខណ្ឌអំណោយផល និងសក្តានុពលពីធម្មជាតិសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេស ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ជាដើម។
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នេរសមុទ្រខេត្តកែបចែកចេញជា ៥ ប្រភេទក្នុងនោះមាន៖
-ឆ្នេរខ្សាច់ ប្រវែងប្រមាណ ២,២២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង
-ឆ្នេរថ្ម ប្រវែងប្រមាណ ១១,៤២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង
-ឆ្នេរភក់ ប្រវែងប្រមាណ ៦,៧៦ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរព្រៃកោងកាង ប្រវែងប្រមាណ ៦,៣៣ គីឡូម៉ែត្រ មានចំនួន ១០ ទីតាំង
-ឆ្នេរផ្សេងៗ ប្រវែងប្រមាណ ០,៤០ គីឡូម៉ែត្រ មានចំនួន ១១ ទីតាំង។
រាជរដ្ឋាភិបាលបានរៀបចំប្លង់គោលចក្ខុវិស័យឆ្នាំ ២០៣០ រៀបចំនិងអភិវឌ្ឍ “ក្រុងកែបជាទីក្រុងទំនើប មានខ្យល់អាកាសធម្មជាតិបរិសុទ្ធ សម្រាប់ការស្នាក់នៅ ប្រកបការងារ និង ទេសចរណ៍ ជាបុរីលំនៅឋានស្ងប់ស្ងាត់ ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងគុណភាពបរិស្ថានរស់នៅបៃតងធម្មជាតិល្អប្រណីត ប្រកបដោយសុភមង្គល និងជាតំបន់ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកសម្រាកលម្លែកម្សាន្តគ្រប់រដូវកាល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


