Connect with us

ព័ត៌មានជាតិ

សពដំរីវត្តភ្នំ «សំបូរ» ត្រូវបានរៀបចំបញ្ចុះតាមបែបខ្មែរ-ព្នង បន្សល់ត្រឹមអនុស្សាវរីយ៍ជាមួយទេសចរជាតិ-អន្តរជាតិ

បានផុស

នៅ

ដំរីញីមួយក្បាលឈ្មោះ សំបូរ ដែលគេស្គាល់ថា “ដំរីវត្តភ្នំ” បានស្លាប់កាលពីវេលាទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងអាយុ ៦៣ឆ្នាំ ដោយសារជំងឺធ្មេញ។ សពដំរី សំបូរ ត្រូវបានអង្គការ ELIE និងអាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំពិធីបុណ្យបញ្ចុះសពឱ្យដំរីចំណាស់នេះ ដោយធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិច ព្នងផង នេះបើតាមការបញ្ជាក់របស់ Elephant Valley Project (EVP) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានរៀបរាប់ថា ដំរីទេសចរណ៍ឈ្មោះ សំបូរ ជាដំរីស្រុក ដែលគេស្គាល់ជាទូទៅថា “ដំរីវត្តភ្នំ” ដែលបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាច្រើនឆ្នាំ រហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ។ ប្រភពដដែលបញ្ជាក់ ទៀតថា សំបូរ ក៏ជាដំរីដ៏ចំណាស់ របស់កម្ពុជា ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ។

នៅឆ្នាំ២០១៤ ដំរីទេសចរណ៍នេះ ក៏ផ្លាស់ទៅរស់នៅក្រោមការមេីលថែ របស់អង្គការ ថែរក្សាសត្វដំរីស្រុក (Elliy) ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្រោយមក នៅថ្ងៃទី១៩ ខែតុលា តាមរយៈផេកផ្លូវការ Elephant Valley Project ក៏បានផ្សព្វផ្សាយ ពីការបាត់បង់ជីវិតដំរីទេសចរណ៍ អាយុ ៦៣ឆ្នាំនេះ បន្ទាប់ពីមិនអាចទ្រាំទ្រនឹងស្ថានភាពសុខភាពរបស់ខ្លួនបន្តទៀតបាន។

បើតាមការបញ្ជាក់ មុននឹងស្លាប់ ដំរីមួយក្បាលនេះ មានជំងឺធ្មេញ និងបានធ្វើឱ្យស្ថានភាពសុខភាពរបស់សំបូរ ចុះទ្រុឌទ្រោមខ្លាំង ពិសេសរយៈពេល ១ខែចុងក្រោយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម