Connect with us

ព័ត៌មានជាតិ

នារីចល័តចរ ទទូចឱ្យសាធារណជន កុំចែករំលែកអ្វីដែលប៉ះពាល់ដល់តម្លៃជាតិ ព្រោះខាតប្រយោជន៍ទាំងទេសចរណ៍

បានផុស

នៅ

ត្រឹមតែការចែករំលែក វីដេអូអ្នកបំពុលសង្គមម្នាក់ដែលហូបកន្លាត ធ្វើឱ្យទេសចរអន្តរជាតិ យល់ថា ប្រជាពលរដ្ឋកម្ពុជា និយមទទួលទានសត្វកន្លាតជាអាហារ។ នេះបើតាមការបញ្ជាក់ពី កញ្ញា ឃន លាងអេង នៅក្នុងវីដេអូឃ្លីបខ្លី ជិត២នាទី នៅថ្ងៃទី២៦ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ឃន លាងអេង ដែលគេស្គាល់ថា “នារីចល័តចរ” ជាអ្នកដែលតែងចែករំលែក ពីការផ្សងព្រេងបែបដើរព្រៃបោះតង់ និង​ពី​តំបន់ទេសចរណ៍មួយចំនួន​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានចែករំលែករឿងរ៉ាវមួយ ទាក់ទងនឹង ទេសចរបរទេសជនជាតិអូស្ត្រាលី ២រូប ដែលកំពុងធ្វើដំណើរកម្សាន្ត តាមតំបន់មួយចំនួន នៅកម្ពុជា បន្ទាប់ពីអ្នកទាំងពីរ បានលើកជាសំណួរទៅកាន់ក្រុមកញ្ញាថា “តើប្រជាជនកម្ពុជា ពិតជាទទួលកន្លាតមែនឬ?”។

បន្ទាប់ពីបានលឺសំណួរនេះ កញ្ញា ឃន លាងអេង សម្តែងការហួសចិត្ត ដោយមិននឹកស្មានថា គ្រាន់តែវីដេអូល្បីមួយ ធ្វើ​ឱ្យ​គេម៉ៃពលរដ្ឋកម្ពុជាទាំងអស់។ ទន្ទឹមនោះ កញ្ញា និងមិត្តភក្តិរួមដំណើរកម្សាន្តជាមួយ បានពន្យល់ និងបកស្រាយជុំវិញការយល់ច្រឡំនេះ ដល់ជនបរទេសទាំងពីររួចហើយ។

បើតាម កញ្ញា ឃន លាងអេង រាល់ទង្វើ និងសកម្មភាពដែលពលរដ្ឋកម្ពុជាធ្វើ សុទ្ធតែអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ ហេតុនេះ កញ្ញាសំណូមពរឱ្យពលរដ្ឋកម្ពុជាទាំងអស់ កុំចូលរួមចែករំលែករឿងរ៉ាវមិនល្អ ដែលប៉ះពាល់ដល់មុខមាត់ ប្រទេសជាតិ ព្រោះរឿងខ្លះ មិនត្រឹមប៉ះពាល់ដល់មុខមាត់ជាតិទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម