ជីវិតកម្សាន្ដ
ទីបំផុតនាយ ក្រឹម ចូលបំភ្លឺករណីនិយាយបែបរើសអើងភេទទី៣
ទីបំផុតតារាកំប្លែងនាយ ក្រឹម បានបង្ហាញខ្លួនចូលរួមដោះស្រាយលើករណីរើសអើងភេទទី៣ ដោយមានលោក កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងភាគីពាក់ព័ន្ធដើម្បីស្តាប់ការបំភ្លឺ និងបកស្រាយជុំវិញរឿងរ៉ាវនេះ។

លោកទេសរដ្ឋមន្រ្ដី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិចថា ក្រោយពីបានជួបជជែកគ្នាទាំងសងខាង គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។

លោក កែវ រ៉េមី បានបញ្ជាក់ថា សូមអរគុណលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍ និងអរគុណជាអនេកជូនដល់លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ ណុប ដាណេ ដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ គឺបានផ្ទុះការវែកញែក និងរិះគន់រឿងតារាកំប្លែងនាយ ក្រឹម និយាយប៉ះពាល់ដល់ភេទទី៣នាំឲ្យមានការរើសអើងនោះគេឃើញមានប្រតិកម្មច្រើនពីមហាជនពិសេសអ្នកមានទំនោរស្រឡាញ់ភេទដូចគ្នាមានការថ្នាំងថ្នាក់យ៉ាងខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


