ព័ត៌មានជាតិ
អ្នកលួចលាក់ ឬផ្សំគិតជាមួយពលករ គេចវេសពីការធ្វើចត្តាឡីស័ក ត្រូវមានទោស មិនអាចលើកលែង
នេះជាការលើកឡើងរបស់លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ខណៈចុះពិនិត្យស្ថានភាពតាមដងអូរ ដែលជាខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកកំរៀង ដែលធ្លាប់មានពលករខ្មែរចូលមកពីប្រទេសថៃតាមច្រកព្រំដែន កាលពីព្រឹកថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ លោក ងួន រតនៈ ក៏បានណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងអូរជាប់ព្រំដែនប្រទេសថៃ កុំលួចលាក់ពលករ ឬផ្សំគិតជាមួយពលករ ដើម្បីគេចវេសពីមណ្ឌលចត្តាឡីស័ក ហើយប្រសិនបើកម្លាំងសមត្ថកិច្ចរកឃើញមានការលួចលាក់ ផ្តល់មធ្យោបាយ និងផ្សំគិត ដើម្បីធ្វើការគេចវេសពីមណ្ឌលចត្តាឡីស័ក ត្រូវមានទោសក្នុងការនាំពលករលួចឆ្លងដែនដោយខុសច្បាប់។

លោកអភិបាលបញ្ជាក់ថា ចំពោះមេខ្យល់ណា ដែលលលួចនាំពលករឆ្លងដែន និងនាំពលករគេចវេសពីមណ្ឌលចត្តាឡីស័ក នឹងបានចាត់វិធានការជាបន្ទាន់ ដោយគ្មានលើកលែងឡើយ។

ជាមួយគ្នានោះ លោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឲ្យសមត្ថកិច្ចការពារព្រំដែន សហការជាមួយមន្ត្រីសុខាភិបាល ក្នុងការពិនិត្យសុខភាព ការធ្វើសំណាក និងរឹងបន្តឹងការធ្វើចត្តាឡីស័កចំពោះពលករ ឲ្យបានម៉ឺងម៉ាត់ ចៀសវាងមានការលួចរត់ចេញពីមណ្ឌលផងដែរ។

សូមបញ្ជាក់ថា ចាប់ពីមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ខេត្តសាមុទសាខន ប្រទេសថៃ មានពលករខ្មែរបានចូលតាមច្រកជាប់ខេត្តបាត់ដំបងនេះជាង៥០០០នាក់ ក្នុងនោះ ក៏បានធ្វើធ្វើចត្តាឡីស័ក និងយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ១៩ផងដែរ ហើយក្នុងចំណោមពលករខ្មែរជាង៥០០០នាក់នោះ មានអ្នកបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតិឲ្យទៅផ្ទះវិញជាង៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង១៧០០នាក់៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


