Connect with us

ព័ត៌មានជាតិ

រំលឹកដល់នាវា westerdam៖  សម្តេច ហ៊ុន សែន ថា “តាំងពីដើមដល់ចប់សិទ្ធិរស់រានមានជីវិតសំខាន់ជាងគេ”

បានផុស

នៅ

“សម្រាប់ខ្ញុំពីដើមដល់ចប់សិទ្ធរស់រានមានជិវិតគឺជាចំណុចសំខាន់ជាងគេ ព្រោះបើស្លាប់ទៅហើយ តើមានសិទ្ធនិងប្រជាធិបតេយ្យអ្វីទៀត។ នេះគឺជាសំណេរនៅលើប្រព័ន្ធតេឡេក្រាម ដែលសម្ដេចតេជោ សរសេរអះអាងពីគោលជំហរផ្ទាល់ខ្លួនតាំងពីដើមរហូតមកដល់បច្ចុប្បន្ន ភ្ជាប់ជាមួយវីដេអូសកម្មភាពរាំកំសាន្តរបស់ភ្ញៀវទេសចរណ៍អន្តរជាតិលើនាវា westerdam មុនពេលនាវាចាកចេញពីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ សម្ដេចតេជោ ក៏បានសរសេរចោទសួរទៅកាន់អ្នកដែលតាំងខ្លួនជាបិតាសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យថា  “ពេលនោះប្រសិនកម្ពុជាមិនឱ្យនាវានេះចូលចត តើជិវិតមនុស្សនៅលើវានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាននៅរស់ប៉ុន្មាន?

សម្ដេចសរសេរបន្ថែមថា សម្ដេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។

ជាក់ស្ដែងនាវា westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ តាមការសន្យារបស់ប្រធាននាវាកាលពី៣ឆ្នាំមុន ពោលគឺពេលដែលសម្ដេចតេជោ ហ៊ុន សែន បើកបេះដូងមនុស្សធម៌ឱ្យនាវាWesterdam ចូលចតគ្រាដែលជម្ងឺកូវីដ១៩កំពុងរាតត្បាតពេញសកលលោកដែលធ្វើឱ្យប្រទេសមួយចំនួនមិនហ៊ានឱ្យនាវានេះចូលចត។ក្រោយចូលចតក្នុងកំពង់ផែកម្ពុជារយៈពេលប្រមាណ១៣ម៉ោង នាវាបានចាកចេញពីដែនសមុទ្ររបស់កម្ពុជាសំដៅទៅប្រទេសផ្សេងទៀត នាវេលាម៉ោង៩៖០០នាទីយប់ថ្ងៃដដែល។

រយៈពេល១៣ម៉ោង ក្នុងប្រទេសកម្ពុជា ភ្ញៀវចម្រុះជាតិសាសន៍ទាំងនោះ ត្រូវបានក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ បដិសណ្ធារកិច្ចដូចជា បំពាក់ក្រមា សម្ដែងសិល្បៈបុរាណខ្មែរ ផ្ដល់នូវនំបុរាណខ្មែរជូនភ្ញៀវទាំងនោះទស្សនា។ រឿងដែលគួរឱ្យកត់សម្គាល់នោះគឺ មុនពេលចាកចេញនោះ ភ្ញៀវទេសចរណ៍បានរាំលេងយ៉ាងសប្បាយរីករាយជាមួយសិល្បករសិល្បការនីរបស់កម្ពុជា ដែលសម្ដែងរបាំបុរាណជូនភ្ញៀវអន្តរជាតិទាំងនោះបានទស្សនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម