ព័ត៌មានជាតិ
រដ្ឋបាលស្រុកកំពង់ស្វាយ គ្រោងបង្កើតសហគមន៍ប្រើប្រាស់ទឹកនៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លង
រដ្ឋបាលស្រុកកំពង់ស្វាយ គ្រោងបង្កើតសហគមន៍ប្រើប្រាស់ទឹកនៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លងដើម្បីស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងប្រមាណជិត២០០០ហិកតា របស់ប្រជាពលរដ្ឋជិត៣០០គ្រួសារ។
នៅថ្ងៃទី០៤ ខែកមរា ឆ្នាំ២០២៤ ប្រជាកសិករជាង១៦០នាក់ នាំគ្នាមកទីទួលសុវត្ថិភាព ក្នុងវត្តខ្សាច់ជីរស់ ដើម្បីធ្វើការបោះឆ្នោតស្រង់មតិដែលអាជ្ញាធរស្រុកកំពង់ស្វាយ មានគម្រោងបង្កើតសហគមន៍ ប្រើប្រាស់ទឹកធ្វើស្រែប្រាំងនៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លង។

តំណាងប្រជាពលរដ្ឋលោក ហុង ពេជ លើកឡើងថា ការគាំទ្រឲ្យបង្កើតសហគមន៍ដោយសារប្រជាពលរដ្ឋធ្វើស្រែនៅតំបន់ ព្រះគន្លង និងតំបន់ព្រះស្នែង ប្រមាណជិត៣០០គ្រួសារ លើផ្ទៃដីសរុបប្រមាណជិត២០០០ហិកតា ក្នុងអំឡុងពេលពីររដូវចុងក្រោយនេះ ពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីអាជ្ញាធរខេត្ត បានសម្រេចដកក្រុមហ៊ុនផ្គត់ផ្គង់ទឹក ចាស់ចេញ និងប្រគល់ឲ្យពួកគាត់ដែលជាប្រជាពលរដ្ឋម្ចាស់ការរួមសហការទិញ ម៉ាស៊ីន ដាក់ប្រើប្រាស់ដោយខ្លួនឯង ក្នុងគោលដៅបង្កើតជាសហគមប្រើប្រាស់ទឹកព្រះគន្លង។ ការប្រើប្រាស់ទឹកក្នុងពីររដូវពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ទទួលបានទិន្នផលខ្ពស់ នៅលើផ្ទៃដីដែលរាជរដ្ឋាភិបាលកាត់ឆ្វៀលក្រោមការគិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ដល់ប្រជាពលរដ្ឋដើម្បីប្រកបមុខរបរធ្វើស្រែបណ្តេញទឹក និងស្រែប្រាំង។

តំណាងប្រជាពលរដ្ឋបន្ថែមថា ជាទៀងទាត់ប្រជាពលរដ្ឋដែលធ្វើស្រែ និងប្រើប្រាស់ទឹកអូរព្រះគន្លង និងព្រះស្នែង ចាប់បង្កបង្កើននៅក្នុងអំឡុងរដូវទឹកសម្រក ខែវិច្ឆិកា ឬខែធ្នូ ប្រសិនការបូមទឹកយឺតយ៉ាវ ទិន្នផលនឹងធ្លាក់ចុះ មិនគ្រប់គ្រាន់ នឹងការចំណាយនោះឡើយ។

ជាមួយគ្នានេះដែរ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លើកឡើងថា ការគ្រោងនឹងបង្កើតសហគមន៍ប្រើប្រាស់ទឹកនៅតំបន់នេះ ធ្វើឡើងស្របតាមសំណើររបស់ប្រជាពលរដ្ឋ និងតាមការពិនិត្យឃើញជាក់ស្តែងថា ពលរដ្ឋអាចគ្រប់គ្រង និងប្រើប្រាស់ដោយខ្លួនឯង ក្រោមការជួយជ្រោមជ្រែងពីអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធ។ លោកបន្តថា ការបង្កើតជាសហគមន៍ ដើម្បីជំរុញឲ្យប្រើប្រាស់ទឹកមានតម្លាភាព រក្សាបាននិរន្តរភាព ធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ រក្សាបានផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ ជាពិសេសក៏ជាការចូលរួមចំណែកថែរក្សា សន្តិសុខស្បៀង ផងដែរ។ លោកបញ្ជាក់ថា ការស្ទង់មតិ នៃការបោះឆ្នោតបង្កើតសហគមន៍ប្រើប្រាស់ទឹកនៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លង មានសម្លេង ចូលរួមបោះឆ្នោតសរុប ១៦៤សម្លេង ក្នុងនោះមានសម្លេង គាំទ្រចំនួន១៤៤ស្មើនិង ៨៧ភាគរយ សម្លេងមិនគាំទ្រ ចំនួន២០ ស្មើនិង១២ភាគរយ៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


