Connect with us

ព័ត៌មានអន្ដរជាតិ

ពីអតីតស្ត្រីបម្រើការលើយន្តហោះ ក្លាយជាប្រធានក្រុមហ៊ុន Japan Airlines

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលើកស្ត្រីធ្វើជាប្រធានក្រុមហ៊ុនជាលើកដំបូង ហើយក៏ជាការតែងតាំងដ៏កម្រមួយសម្រាប់ក្រុមហ៊ុនជប៉ុនដ៏ធំ និងក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៍មាន BBC កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Mitsuko Tottori នឹងជំនួសដំណែងលោក Yuji Akasaka ជាប្រធានានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈលោក Akasaka នឹងជំនួសលោក Yoshiharu Ueki ជាប្រធានជាន់ខ្ពស់បំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ។

លោកស្រី Tottori បានចូលរួមជាមួយក្រុមហ៊ុនដឹកជញ្ជូនជប៉ុនក្នុងនាមជាអ្នកបម្រើការលើយន្តហោះក្នុងឆ្នាំ ១៩៨៥ ហើយលោកស្រីក្លាយជានាយកក្រុមអាកាសយានិកនៅក្នុងឆ្នាំ ២០១៥ ។ លោកស្រីសង្ឃឹមថា ការតែងតាំងរបស់លោកស្រីនឹងផ្តល់ឲ្យស្ត្រីដទៃទៀតនូវភាពក្លាហានដើម្បីបន្តជំហានទៅមុខក្នុងអាជីពរបស់ពួកគេ ។

ទោះបីជាមានការកែប្រែខ្លះក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ធំៗតិចតួចណាស់ដែលមានស្ត្រីនៅក្នុងមុខតំណែងជាអ្នកដឹកនាំជាន់ខ្ពស់ ហើយវាជារឿងកម្រណាស់សម្រាប់ស្ត្រីក្នុងការដឹកនាំក្រុមហ៊ុនធំៗនៅក្នុងប្រទេសជប៉ុន។

យោងតាមការស្ទង់មតិដោយគេហទំព័រឯកទេសអាកាសចរណ៍ FlightGlobal បានរកឃើញថា នៅចុងឆ្នាំ ២០២២ មានស្ត្រីចំនួន ១២ នាក់មានតំណែងដឹកនាំក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០០ ពោលកើនឡើងជាងកាលពី ៦ ឆ្នាំមុន ។

ទន្ទឹមនោះ វាក៏កំពុងជំរុញឲ្យអាជីវកម្មតែងតាំងស្ត្រីយ៉ាងហោចណាស់ម្នាក់ជានាយកប្រតិបត្តិនៅឆ្នាំ ២០២៥ ។ ស្ត្រីកាន់កាប់មុខតំណែងគ្រប់គ្រងនៅក្នុងប្រទេសជប៉ុនមានចំនួន ១៣.២ ភាគរយ ក្នុងឆ្នាំ ២០២១ ដែលជាចំនួនទាបបំផុតក្នុងចំណោមសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២៤ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញទានហានថៃដើរជាន់មីននៅឯព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម