កីឡា
ក្រោយឈ្នះពានយប់មិញ Inter កាន់តែជិតបំបែកកំណត់ត្រារបស់ Juventus
បន្ទាប់ពីឈ្នះពានរង្វាន់ Italian Super Cup កាលយប់មិញក្រុម Inter Milan បានក្លាយជាក្រុមទី២ នៅលីគកំពូលអុីតាលី ដែលឈ្នះពានរង្វាន់ច្រើនជាងគេ និងតាមជិតទាន់កំណត់ត្រារបស់ក្រុម Juventus។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Italian Super Cup ក្រុម Inter Milan បានយកឈ្នះក្រុម Napoli ក្នុងលទ្ធផល ១-០។ ក្រោយឈ្នះពានរង្វាន់នេះក្រុម Inter Milan បានរំកិលមកចំណាត់ថ្នាក់ទី២ ជាក្រុមដែលឈ្នះពានរង្វាន់ Italian Super Cup ច្រើនបំផុត បន្ទាប់ពីក្រុម Juventus ដែលធ្លាប់ឈ្នះពានរង្វាន់នេះ៩លើក ខណៈ Inter Milan ឈ្នះ៨ លើក និងក្រុម AC Milan ឈ្នះ៧ លើក គិតចាប់តាំងពីឆ្នាំ១៩៨៨ ក្រោយពានរង្វាន់នេះត្រូវបានបង្កើតឡើងមានតែក្រុមខ្លាំងតែ៣ខាងលើនេះទេ។

ពានរង្វាន់ Italian Super Cup ជាពានរង្វាន់ដែលតម្រូវឲ្យក្រុមម្ចាស់ជើងឯករងលីគកំពូលអុីតាលី Serie A ត្រូវជួបគ្នាជាមួយម្ចាស់ពានរង្វាន់ Coppa Italia ដែលមានតែក្រុម២ប៉ុណ្ណោះប្រកួតប្រជែង ប៉ុន្តែនៅឆ្នាំ២០២៣ រូបមន្តក្នុងការប្រកួតមានការកែប្រែដោយតម្រូវឲ្យមានក្រុម៤ ដែលមានក្រុមម្ចាស់ជើងឯក ក្រុមម្ចាស់ជើងឯករងលីគ Serie A និង Coppa Italia ត្រូវប្រកួតជម្រុះជុំគ្នា។
ការប្រកួតនៅឆ្នាំ២០២៤ ពានរង្វាន់ Italian Super Cup មាន៤ក្រុម ចូលរួមប្រកួតក្នុងនោះក្រុម Napoli ជាម្ចាស់ជើងឯក Serie A កាលពីរដូវកាលមុន ក្រុម Lazio ជាម្ចាស់ជើងឯក Serie A ជាម្ចាស់ជើងឯករង ហើយក្រុម Inter Milan ជាម្ចាស់ជើងឯកពានរង្វាន់ Coppa Italia។ ក្រុម Fiorentina ជាម្ចាស់ជើងឯករងពានរង្វាន់ Coppa Italia។ ប្រសិនបើក្រុមមួយឈ្នះទាំងពាន Serie A និង Coppa Italia នោះការប្រកួតក្នុងពានរង្វាន់ Supercoppa គឺត្រូវសម្រេចយកម្ចាស់ជើងឯក Serie A និងត្រូវប្រកូតជាម្ចាស់ជើងឯករង Coppa Italia យកតែម្ដង៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


