កីឡា
Inter ទទួលបានផ្កាយ១បន្ថែមទៀត ក្រោយឈ្នះជើងឯកលីគអុីតាលីទី២០
ក្រុម Inter Milan បានក្លាយជាម្ចាស់ជើងឯកលីគកំពូលអុីតាលីរដូវកាលនេះ គិតត្រឹមសប្ដាហ៍ទី៣៣ ក្រោយយកឈ្នះក្រុម AC Milan ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន San Siro ។

បន្ទាប់ពីឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាលនេះ ក្រុម Inter Milan ត្រូវបានបន្ថែមផ្កាយ១ទៀត ជានិមិត្តសញ្ញាបញ្ជាក់ថា ពួកគេបានឈ្នះពានរង្វាន់នេះចំនួន២០លើកក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប។ សម្រាប់លីគកំពូលអុីតាលីត្រូវបានកំណត់ដាក់និមិត្តសញ្ញារូបផ្កាយនៅលើរូបតំណាងក្រុម ដើម្បីបញ្ជាក់ពីចំនួននៃការឈ្នះជើងឯក។ ច្បាប់នៅលីគប្រទេសអុីតាលី បានកំណត់ថា ក្រុមដែលឈ្នះពានរង្វាន់ Serie A ចំនួន១០លើកនឹងទទួលបានផ្កាយ១ ខណៈក្រុម Inter ធ្លាប់ឈ្នះពានរង្វាន់នេះចំនួន១៩លើក និងមានផ្កាយ១ស្រាប់ ដូច្នេះក្នុងរដូវកាលនេះពួកគេបានកា្លយជាម្ចាស់ជើងឯកលើកទី២០ ដូច្នេះពួកគេទទួលបានផ្កាយ១បន្ថែមទៀត។

ក្រុមនៅអុីតាលីដែលទទួលបានផ្កាយច្រើនជាងគេគឺសេះបង្គង់ Juventus ដែលបច្ចុប្បន្នពួកគេមានផ្កាយ៣ បន្ទាប់ពីក្រុមនេះបានឈ្នះជើងឯកលីគកំពូលអ៉ីតាលី ៣៦លើក។ ចំពោះ Inter Milan មានផ្កាយចំនួន២ ក្រោយឈ្នះជើងឯកលីគកំពូលអុីតាលី២០លើក ចំណែកក្រុម AC Milan មានផ្កាយចំនួន១ បន្ទាប់ពីឈ្នះពានរង្វាន់នេះ១៩លើក។ ចំពោះក្រុម AC Milan ពួកគេត្រូវបានឈ្នះជើងលីគកំពូលអុីតាលី១លើកទៀត ដើម្បីទទួលបានផ្កាយ១បន្ថែមទៀត។ ក្រៅពីក្រុមទាំង៣នេះគ្មានក្រុមណាទទួលបានផ្កាយទេ ដោយសារពួកគេមិនទាន់បានឈ្នះពានរង្វាន់ Serie A គ្រប់ចំនួន១០លើក។

សម្រាប់ច្បាប់កំណត់ចំនួនផ្កាយនៅរូបតំណាងក្រុមនេះ មិនមែនមានតែក្នុងការប្រកួតក្នុងលីគទេ សម្រាប់ការប្រកួតក្នុងក្រុមជម្រើសជាតិក៏មានដូចគ្នាជាក់ស្ដែង ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក បានសម្រេចយកនិមិត្តរូបផ្កាយតំណាងឲ្យការឈ្នះជើងឯកពិភពលោក ក្នុងនោះក្រុមជម្រើសជាតិដែលឈ្នះពានរង្វាន់ World Cup ១លើកនឹងទទួលបានផ្កាយ១៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


