ព័ត៌មានជាតិ
កម្ពុជាទទួលបានទឹកប្រាក់ជាង ៥៤៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីនៅត្រីមាសទី១ ឆ្នាំនេះ
នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៤២៤ ០០០ តោន គិតជាទឹកប្រាក់ ៥៤៣ លានដុល្លារ កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤នេះថា ការនាំចេញស្វាយចន្ទីរយៈពេល ៣ ខែដើមឆ្នាំនេះ មានការកើនឡើង ១៣% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបញ្ជាក់ថា ការកើនឡើងនេះ ដោយសារកាលពីដើមខែកុម្ភៈ ខណៈតម្លៃចន្ទីកំពុងដាំក្បាលចុះ សមាគមបានអំពាវនាវឱ្យសមាជិកដែលមានលទ្ធភាព ហាលគ្រាប់ចន្ទីទុក ដោយកុំលក់ប្រជែងជាមួយកសិករ ដើម្បីកុំឱ្យឈ្មួញបរទេសឆ្លៀតឱកាសទម្លាក់ថ្លៃ។

លោក អួន ស៊ីឡុត ប្រាប់ថា នៅពេលដែលសមាជិកសមាគមចាប់ផ្ដើមហាលគ្រាប់ទុក ធ្វើឱ្យលំហូរគ្រាប់ឆៅនាំចេញទៅវៀតណាមធ្លាក់ចុះរហូតដល់ ៣២ ភាគរយក្នុងខែកុម្ភៈ លុះរហូតដល់ពាក់កណ្ដាលខែ ៣ តម្លៃចាប់រើបឡើងវិញ ខណៈបច្ចុប្បតម្លៃគ្រាប់សើមបានឡើងដល់ ៥ ០០០ រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំនេះ។ រីឯតម្លៃមធ្យមគ្រាប់ស្ងួត ១ ២០០ ដុល្លារ ក្នុង១តោន។
យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


