Connect with us

ព័ត៌មានជាតិ

មន្រ្តី​និង​អ្នក​បច្ចេកទេស​ចិន សិក្សាគម្រោង​​ស្តារ​​ផ្លូវ​ជាតិលេខ ៨ ពីព្រែកតាមាក់ទៅ​ពញាក្រែក

បានផុស

នៅ

មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​រៀបចំ​កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ នៃការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៨ ពីស្ពានព្រែកតាមាក់ដល់​ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៨)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក ឈួន វិន រដ្ឋលេខាធិការក្រសួង​សាធារណការនិង​ដឹកជញ្ជូន​ និង​ក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដែល​បាន​ពិនិត្យនិងពិភាក្សាលើរបាយការណ៍ នៃការសិក្សាគម្រោង​ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៨) ក្រោមក្របខ័ណ្ឌ​ហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនជាមួយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។

ក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញពីការកែសម្រួលចំណុចខ្លះ ដែលថ្នាក់ដឹកនាំក្រសួងបានមាន​មតិ​កែ​លម្អកាលពីប្រជុំនាពេលកន្លងមក ដូចជាការងារដាក់លូ សាងសង់ស្ពានថ្មី គន្លងផ្លូវពុះចែកទ្រូងថ្នល់ និងការ​សាងសង់​ស្ថានីយជញ្ជីងរថយន្ត ដោយពិនិត្យទៅលើជម្រើសដែលសមស្រប មានគុណភាព និងអាចកាត់បន្ថយផលប៉ះពាល់បានច្រើន។

លោក ឈួន វិន រដ្ឋលេខាធិការក្រសួង​សាធារណការនិង​ដឹកជញ្ជូន និង​ជាប្រធានដឹកនាំ​កិច្ច​ប្រជុំ​ បានណែនាំដល់មន្ត្រីពាក់ព័ន្ធនិងភាគីក្រុមហ៊ុន ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការរៀបចំប្លង់លម្អិតតាមផ្នែកនីមួយៗឱ្យបានហ្មត់ចត់ មុននឹងដាក់​ឆ្លងទៅថ្នាក់ដឹកនាំពិនិត្យសម្រេចជាបន្ត ដើម្បីពន្លឿនការងារសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម