ព័ត៌មានជាតិ
ជនសង្ស័យ៥នាក់ មានអ្នកជក់និងអ្នកលក់ ត្រូវនគរបាលបង្ក្រាបនិងដកហូតវត្ថុតាងទ្រង់ទ្រាយធំ
បន្ទាយមានជ័យ ៖ ជនសង្ស័យ៥នាក់ ក្នុងនោះមានអ្នកជក់និងអ្នកលក់ក្នុងក្រុងសិរីសោភ័ណត្រូវនគរបាលបង្ក្រាប ព្រឹក ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ នៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៌សថ្លាចំនួន២ថង់ ក្នុងនោះមានថង់តូច១និងថង់ធំ១ថ្នាំប្រភេទគ្រាប់មានអក្សរ( WY )ផ្នែកម្ខាងនៃគ្រាប់ថ្នាំ ចំនួន ១០កូនថង់សរុបចំនួន១,៩៩៥ គ្រាប់ ពណ៌ផ្កាឈូកចំនួន១,៩៧៥គ្រាប់និងពណ៌បៃតងចំនួន២០គ្រាប់បំពង់ទាម៉ូម៉ែតចំនួន២សំបកទាម៉ូម៉ែត្រចំនួន២ដបកែច្នៃសម្រាប់ជក់១ទូរសព្ទដៃចំនួន៦គ្រឿង។
ក្រោយពីឃាត់ខ្លួនហើយ បានបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់វិធានការបន្ត។ លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ អនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលក្រុងសិរីសោភ័ណ១ក្រុមបានចុះត្រួតពិនិត្យទីតាំងផ្ទាល់និងបង្ក្រាបតែម្តង។ លោកវរសេនីយ៍ឯក ស៊ីឌី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៥នាក់ ក្នុងនោះមានអ្នកលក់ថ្នាំញៀនសកម្មចំនួន៣នាក់ មានឈ្មោះ ១អឹម ទុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិអណ្តូងក្រសាំង ឃុំឆ្នាំព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ២ឈ្មោះ សួន ចាន់ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចុងភៅ នៅភូមិបារាយ ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ ៣ឈ្មោះអួន វី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុកអណ្តូង នៅភូមិចំការលោក ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ចំណែក២នាក់ទៀតជាអ្នកជក់១ឈ្មោះវៀង រ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុកអណ្តូងនៅភូមិចំការលោក ឃុំអូប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២ឈ្មោះមេត សុបិន្ទ អាយុ២៥ឆ្នាំ មុខរបរបុកអណ្តូង នៅភូមិចំការលោក ឃុំអូប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកស៊ីឌី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ៣នាក់បានសារភាពថា ពិតជាអ្នកលក់ថ្នាំញៀននៅក្នុងក្រុងសិរីសោភ័ណពិតមែន ចំណែក២នាក់ទៀតបានសារភាពថា ពួកគេគ្រាន់តែអ្នកជក់ទេជាង១ឆ្នាំមកហើយ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាង ជនសង្ស័យទាំង៥នាក់និងវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី