ព័ត៌មានជាតិ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជំរុញឲ្យមន្ដ្រីសំខាន់ៗនៅមូលដ្ឋានដោះស្រាយបញ្ហាជូនពលរដ្ឋ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដែលចុះតាមមូលដ្ឋាន រាជធានី ខេត្ត នានា ត្រូវអញ្ជើញមន្ដ្រីដែលមានតួនាទីសំខាន់ៗ ដើម្បីចូលរួមគ្រប់កិច្ចប្រជុំថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានរៀបចំ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ នេះបើយោងតាមលិខិត ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

នៅក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ដើម្បីធានាឲ្យការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់កាន់តែទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរ នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សម្តេចក្រឡាហោមបានស្នើដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ សង្កាត់ និងមេភូមិ ដែលជាតួអង្គដ៏សំខាន់ និងមានការទទួលខុសត្រូវផ្ទាល់ ជាមួយប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមនៅគ្រប់កិច្ចប្រជុំថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានបានរៀបចំ។
បើតាមសម្ដេចក្រឡាហោម ស ខេង រាល់ការចំណាយលើការស្នាក់នៅ ការធ្វើដំណើរ និងការហូបចុក ជាបន្ទុករបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ៕
កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


