ជីវិតកម្សាន្ដ
ខេម លើកទឹកចិត្តយុវជនខ្មែរលេងកីឡាដើម្បីសុខភាព និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន
តារាចម្រៀងសំឡេងស្អក និងជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា លោក ខេម បានចេញមកបំផុស និងអំពាវនាវដល់យុវជនខ្មែរគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលបំផ្លាញសុខភាព ដោយងាកមកនាំគ្នាចូលរួមលេងកីឡាដើម្បីសុខភាព និងជាតិមាតុភូមិ។

ជាមួយគ្នានេះ តារាចម្រៀងលោក ខេម ក៏បានជំរុញលើកទឹកចិត្តឱ្យរួមគ្នារវាងបងប្អូន អ្នកសិល្បករក្នុងការបង្កើតកម្មវិធីមូលនិធិផ្សេងៗ តាមរយៈវិស័យកីឡាបាល់ទាត់ដើម្បីជួយដល់សង្គមជាតិផងដែរ។ លោក ខេម អះអាងថា លោកស្គាល់ពហុកីឡាដ្ឋានជាតិអូឡាំពិក តាំងពីឆ្នាំ២០០៤ មកម្លេះ។
លោក ខេម បានបញ្ជាក់ថា លោកបានស្គាល់កន្លែងនេះចាប់តាំងពីអ្នកចាត់ការក្រុមខ្លះមិនទាន់ចេះរើសបាល់ផង ក្តីស្រឡាញ់ចំពោះវិស័យបាល់ទាត់នៅតែមានចំពោះលោករហូតមកដល់សព្វថ្ងៃអាចរួមគ្នាជាមួយនឹងបងប្អូនសិល្បករបង្កើតកម្មវិធីមូលនិធិផ្សេងៗជូនទៅដល់ជាតិមាតុភូមិ។

តារាចម្រៀង និងជាអ្នកដឹកនាំក្រុមបាល់ទាត់តារាកម្ពុជាលោក ខេម បានបញ្ជាក់បន្ថែមទៀតតាមរយៈការអំពាវនាវសម្រាប់យុជនខ្មែរចូលរួមលេងកីឡាដើម្បីសុខភាព និងជាឆ្ងាយពីគ្រឿងញៀន (Cambodia Football Super Stars)។

សូមជម្រាបថា លោក ខេម ថ្មីៗនេះបានរៀបចំព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់តារាកម្ពុជា និង គុន ខ្មែរអលស្តារក្រោមប្រធានបទ” យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ”ក្នុងគោលបំណងដើម្បីរកមូលនិធិជួយដល់តាមបណ្តាក្លឹបដែលមានការខ្វះខាត៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


