កីឡា
លោក ខូវ ឆាយ៖ ការប្រកួតមានចាញ់-ឈ្នះ ប៉ុន្តែអ្វីដែលបានបង្ហាញនោះគឺមិត្តភាពសាមគ្គីភាព
សហស្ថាបនិកបង្កើតពានរង្វាន់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» លោក ខូវ ឆាយ ការប្រកួតដែលបញ្ចប់ទៅនេះគឺទទួលបានជោគជ័យខ្លាំង បើទោះលទ្ធផលមានចាញ់ មានឈ្នះ ប៉ុន្តែវាបានបង្ហាញពីមិត្តភាពសាមគ្គីភាពជាខ្លាំងទាំង៤ក្រុមរវាងខ្មែរ-ថៃ។

លោក ខូវ ឆាយ និង សែន ឆៃ
ថ្លែងក្រោយបញ្ចប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី៨ មីនា ២០២៥ លោក ខូវ ឆាយ បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះទទួលបានជោគជ័យជាខ្លាំងដូចបានឃើញស្រាប់ហើយពីការគោរពស្រឡាញ់ សាមគ្គី និងយោគយល់ដែលបង្ហាញពីវប្បធម៌រួមរស់ដោយសន្តិភាព។

រឿង សោភ័ណ្ឌ និង សែន ឆៃ
លោកបានបន្ថែមទៀតថា ភាគីខាងថៃគឺមានការរីករាយជាខ្លាំងនៅពេលម្ចាស់ផ្ទះកម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅទាំងការស្នាក់នៅ ហូបចុក និងការរាក់ទាក់ពិសេសឥរិយាបថនៅលើទីលានក្នុងពេលប្រកួតជាដើម។ តាមរយៈការប្រកួតនេះជឿជាក់មិនត្រឹមតែរីកចម្រើនលើសកម្មភាពកីឡានោះទេ ពោលវិស័យសេដ្ឋកិច្ច ទេសចរណ៍ ក៏នឹងមានភាពរីកចម្រើន និងសកម្មផងដែរ។


ក្រុមបាល់ទាត់មួយថៃ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរលើកឡើងទៀតថា នឹងមានសកម្មភាព ឬការប្រកួតកីឡាបែបនេះជាច្រើនបន្តបន្ទាប់ទៀតនៅពេលខាងមុខមិនថាជាមួយថៃនោះទេ ពោលប្រទេសក្នុងសហគមន៍អាស៊ាន។ ចំពោះការប្រកួតបាល់ទាត់ជាមួយភាគីខាងថៃសម្រាប់ជើងទី២ គឺកំពុងរកពេលវេលាស័ក្តិសមដើម្បីរៀបចំឯប្រទេសថៃវិញម្ដង។

បញ្ជាក់ដែរថា «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» រវាងកម្ពុជា និងថៃ បានបញ្ចប់ទៅហើយកាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ គូទី១ ក្រុមបាល់ទាត់គុនខ្មែរយកឈ្នះក្រុមបាល់ទាត់មួយថៃ ដោយលទ្ធផល ៣-២ និងគូទី២ ក្រុមបាល់ទាត់តារាកម្ពុជាចាញ់ក្រុមតារា យូធូប តិកតុក ថៃ ដោយលទ្ធផល ២-១៕












-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


