ជីវិតកម្សាន្ដ
ខេម រំលឹកថា លុយត្រឹម ៨ពាន់រៀល អាចកែប្រែជីវិតខ្លួនដល់សព្វថ្ងៃ
តារាចម្រៀងសំឡេងស្អកលោក ខេម បានរំលឹកអតីតកាលរបស់ខ្លួនជាមួយនឹងការនឹករលឹកដល់ក្រុម “Boyband” ដែលធ្លាប់រួមដំណើរជាមួយគ្នានៅក្នុងវិថីសិល្ប: ខណ:លោកអះអាងដែរថា កាលណោះលុយត្រឹម ៨ពាន់រៀល អាចផ្លាស់ប្តូរជីវិតដល់សព្វថ្ងៃ។

ខេម នៅតែនឹកដល់អនុស្សាវរីយ៍ជាមួយក្រុម “Boyband” ខណៈកាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅ ម្ចាស់បទ “បេះដូងអើយ” រូបនេះ ធ្លាប់ប្រកូកប្រកាសស្វែងរកសមាជិកក្នុងក្រុម “Boyband” ដើម្បីជួបជុំគ្នាជាថ្មី បន្ទាប់ពីបែកគ្នាប្រមាណជាជាង១០ឆ្នាំ ។
បើរំលឹកដល់ការតស៊ូលោក ខេម បានរៀបរាប់ថា គ្មានភាពជោគជ័យណាកើតឡើងដោយមិនឆ្លងកាត់ការប្រឹងប្រែងនោះទេ។ Boyband CTN 2007 បងប្អូនណាខ្លះ បានទស្សនាកម្មវិធីនោះ? ប្រាក់ ៨០០០រៀល
បានកំដរជីវិតខ្ញុំមានឱកាសដល់សព្វថ្ងៃនេះ អរគុណការគាំទ្រកន្លងមក។
លោក ខេម ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងខ្មែរល្បីឈ្មោះមួយរូប នៅក្នុងវិស័យសិល្ប:ចម្រៀងជាង១០ឆ្នាំមកនេះ ។ ខណៈអាជីពសិល្បៈបច្ចុប្បន្ន កាន់តែមានភាពរីកចម្រើននិងទទួលបានការគាំទ្រអាចរកចំណូលបានកាន់តែខ្ពស់ លោកក៏ទម្លាយអំពីប្រវត្តិអតីតកាលរបស់ខ្លួនដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទម្រាំបានល្បីឈ្មោះដូចសព្វថ្ងៃ។
តួយ៉ាង មុនពេលល្បីឈ្មោះបោះសំឡេង លោកធ្លាប់ឆ្លងកាត់ជីវិតតស៊ូលំបាកច្រើន ដើម្បីរកលុយចិញ្ចឹមម្ដាយជាស្ត្រីមេម៉ាយយ៉ាងកម្សត់ទៀតផង។ ទោះបីយ៉ាងណាមកដល់ពេលនេះ តារាចម្រៀង ខេម នៅតែមិនភ្លេចនិងរម្លឹកពីអតីតកាលរបស់ខ្លួនធ្លាប់ជាអ្នករត់ម៉ូតូឌុបផងដែរ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


