ព័ត៌មានជាតិ
សមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុងរបស់ចិនមានផែនការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា
លោកស្រី យាន ហ្វេយ (Yan Fei) ប្រធានសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុងបានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យយានយន្តនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិជម្រុញការប្រើប្រាស់យានយន្តអគ្គិសនី។

ការលើកឡើងខាងលើរបស់លោកស្រី យាន ហ្វេយ ធ្វើឡើងក្នុងជំនួបនកាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុ។
អ្នកឧកញ៉ា គិត ម៉េង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ធុរជនខេត្តក្វាងទុង និង បានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្នន វិស័យយានយន្តនៅកម្ពុជា ក៏ដូចជាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា។
អ្នកឧកញ៉ាថាអំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងចិន និងការប្តេជ្ញារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។
អ្នកឧកញ៉ាប្រធាន ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និង មានបរិយកាសធុរកិច្ចល្អប្រសើរ។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងពិព័រណ៍យានយន្តអគ្គិសនី នៅព្រឹកថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានកំណើនយ៉ាងខ្លាំង។ ប្រៀបធៀបរយៈពេលពីរឆ្នាំចុងក្រោយនេះ ការប្រើប្រាស់យានយន្តអគ្គិសនីបានកើនឡើងប្រមាណ ២៩០%។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ផែនការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងចំណោមមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅសម្រេចឲ្យបាន ៣ ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ ២០៣០។
លោកអះអាងថា នៅលើពិភពលោកការប្រើប្រាស់យានយន្តអគ្គិសនី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយផ្លាស់ប្តូរជំនួសពីការប្រើប្រាស់រថយន្តដុតដោយចំហេះឥន្ធនៈ។

ដោយសារមើលឃើញវិស័យយានយន្តអគ្គិសនី មិនត្រឹមចូលរួមលើកកម្ពស់តម្លៃបរិស្ថាននិងសុខភាពសាធារណៈ រួមទាំងពង្រឹងសន្តិសុខថាមពល រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីយានយន្តអគ្គិសនី ដើម្បីបន្ស៊ីសម្តៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មី និងឈានសម្រេចប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០។
ពាក់ព័ន្ធវិស័យយានយន្តអគ្គិសនី លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យយន្តការលើកទឹកចិត្តក្នុងការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ក្នុងនោះមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងសាធារណការដែលជាក្រសួងជំនាញបានគិតគូរពីការប្រើប្រាស់គ្រឿងបន្លាស់ និងបទដ្ឋានបច្ចេកទេសផ្សេងៗ រួមទាំងក្រសួងរ៉ែ និងថាមពល ដែលកំពុងរៀបចំផែនទីក្នុងការអភិវឌ្ឍស្ថានីយបញ្ចូលអគ្គិសនីបន្ថែម ខណៈដែលបច្ចុប្បន្នមានចំនួន ២១ កន្លែង។

ក្នុងគោលដៅដល់ឆ្នាំ ២០៣០ ជំរុញសន្ទុះការប្រើប្រាស់យានយន្តអគ្គិសនីឈានឲ្យបាន ៣ ម៉ឺនគ្រឿង លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការបង្កើតទីតាំងស្ថានីយបញ្ចូលអគ្គិសនីបន្ថែមគឺចាំបាច់ណាស់ ដើម្បីឆ្លើយតបកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


