ព័ត៌មានជាតិ
សម្ដេចធិបតី ប្ដេជ្ញាប្រែក្លាយដីខ្មែរធ្លាប់តែរងទុក្ខ ទៅជាដីដែលពលរដ្ឋរស់អាចនៅដោយសុខសាន្ត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា រដ្ឋាភិបាលអាណត្តិទី៧ កើតចេញពីគណបក្សប្រជាជន នឹងដឹកប្រទេសតាមគោលនយោបាយរដ្ឋាភិបាលអាណត្តិមុនៗ ដែលនឹងកែប្រែដីខ្មែរដែលធ្លាប់បែកបាក់សាមគ្គី ធ្លាប់រងទុក្ខវេទនាជាង៥រយឆ្នាំ ដែលខ្មែរធ្លាប់កាប់សម្លាប់គ្នា ដែលដីពេញទៅដោយគ្រាប់មីន ទៅជាដីដែលពលរដ្ឋខ្មែរអាចរស់នៅបានដោយសុខសាន្ត សប្បាយរីករាយ។ សម្ដេចធិបតី ថ្លែងដូច្នេះ នៅក្នុងកម្មវធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចធិបតី អះអាងដូច្នេះ ៖«សម្រាប់រាជរដ្ឋាភិបាលថ្មី ការបន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ និងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។(….)ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាព ហើយឈានទៅដល់ការដោះស្រាយបញ្ហានេះ ផ្ដល់អត្ថប្រយោជន៍ឱ្យប្រជាជនបានត្រឹមត្រូវ បង្កលក្ខណៈនូវក្នុងការធ្វើឱ្យដីកម្ពុជារយៈពេល៥០០ឆ្នាំ ដែលធ្លាប់តែជាដីនៃសោកនាដកម្ម(….)ទៅជាដីដែលមានសុខដុមនីយកម្ម ជាដីដែលប្រជាពលរដ្ឋអាចបង្កបង្កើនផល ជាដីអាចធ្វើឱ្យជំនាន់កូនចៅប្រជាពលរដ្ឋកាន់តែល្អជាងជំនាន់បច្ចុប្បន្ន»។

បើតាមសម្ដេចធិបតី ការប្ដេជ្ញាបែបនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវតែឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលជឿទុកចិត្ត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានដឹកនាំអភិវឌ្ឍប្រទេស កម្ពុជាបន្តទៅទៀត។សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសន្យាដឹកនាំប្រទេសដោយផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាធំ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាបានកម្មសិទ្ធិកាន់កាប់ដីធ្លីមានលក្ខណៈយូរអង្វែង តជំនាន់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


