Connect with us

សេចក្ដីជូនដំណឹង

AITO រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើប ដែលលក់ដាច់បំផុត​របស់ចិន ចាប់ផ្តើមចែកចាយនៅកម្ពុជា

បានផុស

នៅ

រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបម៉ាក AITO ​ផលិត​ផល​បង្កើត និងរចនារួមគ្នាដោយក្រុមហ៊ុន SERES Group និង Huawei បានក្លាយជាម៉ាករថយន្តដែលប្រណីត និងលក់ដាច់​បំផុតនៅ​ក្នុងប្រទេសចិនអស់រយៈពេល ២៤ខែជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តនេះត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិនៅខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង​នៅឯពិព័រណ៍​រថយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០២៤ រួចមក កម្ពុជា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលរថយន្តដើរ​ដោយ​ថាម​ពលអគ្គិសនី AITO បានចូលមកដល់។

ក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជាគឺ SDB Group។ SDB Group ជាក្រុមហ៊ុនចែកចាយរថយន្តដើរដោយ​ថាមពលអគ្គិសនី​ដ៏ល្បី​មួយនៅក្នុងប្រទេសចិន បានប្តេជ្ញានាំយករថយន្តដើរដោយថាមពល​អគ្គិសនី​ដែលមានបច្ចេកវិទ្យាទំនើប ប្រណីត និងសន្សំសំចៃបំផុតមកកាន់​ទីផ្សារ​កម្ពុជា ជាមួយការធានាសេវាកម្មក្រោយការលក់ដ៏ទូលំទូលាយ​សម្រាប់​រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏នឹងបង្កើតបណ្តាញសេវាបញ្ចូលថាមពល​ក្នុងប្រទេសកម្ពុជា​ផងដែរ។

រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជាផលិតផលបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ ទាំងចំនួន​នៃការ​លក់ និងគុណភាពនៅក្នុងប្រទេសចិន។ AITO គឺជាក្រុមហ៊ុនរថយន្តដើរ​ដោយ​ថាមពលអគ្គិសនី ដ៏ល្បីដែលបានដំណើរការនៅក្នុងប្រទេសចិនអស់​រយៈពេលជាច្រើនឆ្នាំ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមពង្រីកទីផ្សារក្រៅ​ប្រទេស​​ផងដែរ បន្ទាប់ពីជោគជ័យ និងទទួលបានការគាំទ្រយ៉ាង​ខ្លាំងក្នុង​ប្រទេសចិន។

ដោយគិតពីគុណភាព ប្រណីភាព បច្ចេកវិទ្យាទំនើប និងភាពវៃឆ្លាត ហើយ​ការដែលប្រជាជនកម្ពុជា ក៏ចាប់អារម្មណ៍ខ្លាំងលើរថយន្តអគ្គិសនីផងនោះ ក្រុមហ៊ុនលក់រថយន្តប្រណីត​កម្ពុជា SDB ត្រូវបានប្រគល់សិទ្ធិចែកចាយ​រថ​យន្តដើរដោយថាមពលអគ្គិសនី AITO នៅក្នុងប្រទេសកម្ពុជា។ SDB រំពឹង​ថា​រថយន្តនេះនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់​រថយន្តអគ្គិសនី​នៅកម្ពុជា។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ កម្មវិធីសម្ពោធភ្នាក់ងារចែកចាយផ្តាច់​មុខ​រថយន្ត​ម៉ាក AITO នៅកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម​នៅ​ទីតាំង​លក់រថយន្ត SDB ផ្លូវសហព័ន្ធរុស្សី ទល់មុខក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា។ រថយន្តថ្មី៣ស៊េរីរបស់ AITO ត្រូវបានដាក់តាំងបង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍សម្ពោធនេះ ដោយផ្តល់ឱ្យអ្នកចូលរួមបានបើកបរ​សាកល្បង​ផងដែរ។ អ្នកចូលរួមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះភាព​ប្រណីត គុណភាព និងបច្ចេកវិទ្យាទំនើបរបស់រថយន្តនេះ។

រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជារថយន្តអគ្គិសនី​ដែលមិន​ត្រឹម​តែបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងមានរូបរាងធំទូលាយ​ផងដែរ។ រថយន្ត AITO មានមុខងារស្នូលចំនួនបួនគឺ៖ សុវត្ថិភាព និងភាព​វៃឆ្លាត ជារថយន្តកូនកាត់ កៅអីដែលអាចបត់បែនបាន និងមុខងារឆ្លាត​វៃ​កម្រិតខ្ពស់។ មុខងារទាំងនេះគាំទ្រជម្រើសថាមពលច្រើនប្រភេទ រួមមាន ថាមពលអគ្គិសនីទំនើប ថាមពលថ្ម និងជារថយន្តកូនកាត់ទំនើប។ នេះគឺជាដំណោះស្រាយតែមួយគត់នៅក្នុងឧស្សាហកម្មនេះ ដែលអាចប្រើ​បានជាមួយ powertrains ចំនួន៣ ដែលផ្តល់ឱ្យអ្នកបើកបរនូវ​បទ​ពិសោធន៍​នៃការបើកបរ «រីករាយ ងាយស្រួល និងមានសុវត្ថិភាព»។

លក្ខណៈពិសេសនិងមុខងារផ្សេងទៀតរបស់រថយន្តរួមមាន៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធហ្វ្រាំង​សង្គ្រោះ​បន្ទាន់, ប្រព័ន្ធបញ្ចៀសគ្រោះអាសន្ន, ប្រព័ន្ធជំនួយការបើកបរ, បំពាក់ Sensor ចំនួន​១២ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃចំនួន១១ ដែលអាចមើលឃើញ​ជុំវិញ​រថយន្ត, កាមេរ៉ាឆ្លាតវៃសម្រាប់ជំនួយអ្នកបើកបរ, កៅអីម៉ាស្សា កៅអី​កម្តៅ និងត្រជាក់ចំនួន៤, បើក/បិទទ្វារដោយស្វ័យប្រវត្តិ (AUTO), កៅអីបត់ចុះ​ឡើងស្វ័យ​ប្រវត្តិ (កៅអីខាងស្តាំ ជួរខាងមុខ និងជួរកណ្តាលគឺពិសេសបំផុត),អេក្រង់ស្គ្រីនបញ្ជាធំទំហំ១០អិញ, មាន KTV, ប្រព័ន្ធសាកថ្មទូរសព្ទឥត​ខ្សែចំនួន២កន្លែង៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម