Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ណែនាំឲ្យមណ្ឌលសុខភាពពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​សេវា​សុខាភិបាល​ឲ្យត្រូវ​តាម​ស្តង់ដា

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ ត្រូវ​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​មណ្ឌលសុខភាព​ពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​​សេវា​សុខាភិបាល​ ឱ្យ​ត្រូវ​តាម​ស្តង់ដា​ដោយ​មិន​អាច​ខ្វះខាត​បាន​ ដេីម្បី​ធានា​ថា​ មណ្ឌលសុខភាព​បាន​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ និង​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។ ការថ្លែងបែបនេះ​ក្នុងឱកាស​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់​ នាព្រឹកថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ​ លោក អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវរួម​សហការ​គ្នា​ ដេីម្បី​ត្រៀម​រៀបចំប្រារព្ធ​​ពិធី​កាត់​ខ្សែបូ​ សម្ពោធ​នូវ​អគារថ្មី​ និង​សមិទ្ធផល​នានា​ នៃ​មណ្ឌលសុខភាព​ពាមកោះស្នា​ ពោលគឺ​ត្រូវ​ធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន​ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ដោយមណ្ឌលសុខភាព​ពាមកោះស្នា​នេះ​ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្នុង​អំឡុង​ចុង​ខែ​មិនា​ ឆ្នាំ២០២៥​ ឆាប់ៗខាងមុខនេះ​។

ជាមួយគ្នានោះ​ លោកអភិបាលខេត្ត​ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន​ សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវា​ប្រកបដោយប្រសិទ្ធភាព ពោលគឺ​ត្រូវ​ខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព​ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ​។

បេីតាម​លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ អគារ​ថ្មី​ និង​សមិទ្ធផល​នានា​ នៃ​មណ្ឌលសុខភាព​ពាមកោះស្នា​នេះ​ ជា​អំណោយ​របស់​លោកជំទាវ លាង រួចឆេង ហ៊ុនណេង​ ព្រមទាំងបុត្រ​ និងចៅ​ ដោយមានចំនួន​ ៨បន្ទប់​ ក្នុងនោះ​មាន​ បន្ទប់​ទឹក​ និង​បង្គន់​អនាម័យ​ចំនួន​​ ៥បន្ទប់​ និង​បន្ទប់​ដាច់ដោយឡែក​ចំនួន​ ២បន្ទប់​ តូប​លំហែ​កាយ​ចំនួន​ ១​ រោង​ដាក់​រថយន្ត​ និង​ម៉ូតូ​ ១​កន្លែង​ និង​ឃ្លាំង​ដាក់​សម្ភារៈ​ ១​បន្ទប់​ ដែល​បាន​សាងសង់​រួចរាល់​ជាស្ថាពរ​ក្នុង​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០២៤​ កន្លងទៅ​នេះ​ ៕

អត្ថបទ​​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម