ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានចិន កុំមករញ៉េរញ៉ៃនៅព្រែកជីកប៉ាណាម៉ា
ក្នុងដំណើរទស្សនកិច្ចប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារទី៨ខែមេសាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាមេរិក Pete Hegseth បានព្រមានខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអនុញ្ញាតឲ្យចិន មករញ៉េរញ៉ៃនៅព្រែកជីកប៉ាណាម៉ា បានឡើយ ខណៈលោកប្រកាសថា ព្រែកជីកនេះ ប្រឈមការគំរាមកំហែងមិនដាច់។ ខ្លួនមិនព្រមឲ្យចិន ឬប្រទេសផ្សេងទៀត គំរាមកំហែងដល់ប្រតិបត្តិការ ឬសុចរិតភាពរបស់ព្រែកជីកនេះបានទេ។

នេះជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស ជាពិសេសពីប្រទេសចិនតែម្តង មិនឲ្យធ្វើប្រតិបត្តិការនៅព្រែកជីកប៉ាណាម៉ា។ ជំហរនេះ ក៏គូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ព្រែកជីក និងឆ្លុះបញ្ចាំងពីក្តីព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ផងដែរ។
ដោយសារមានក្រុមហ៊ុនហុងកុងឈ្មោះ Panama Ports កំពុងដំណើរការកំពង់ផែចំនួនពីរនៅចុងព្រែកដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិកនិងប៉ាស៊ីហ្វិកនោះ លោក Hegseth បញ្ជាក់យ៉ាងច្បាស់ថា ចិនមិនមែនសាងសង់ព្រែកជីកនេះទេ អ៊ីចឹងចិនមិនអាចធ្វើប្រតិបត្តិការនៅទីនេះបានឡើយ ហើយក៏មិនអាចយកព្រែកជីកនេះ ធ្វើជាអាវុធបានដែរ។

សូមជម្រាបថា តាំងពីចូលកាន់តំណែងប្រធានាធិបតីអាមេរិកអាណត្តិថ្មីមក លោក ដូណាល់ ត្រាំ តែងតែចិញ្ចឹមចិត្តដណ្តើមយកព្រែកជីកប៉ាណាម៉ា ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់មកកាន់កាប់ឡើងវិញ ហើយទាមទារឲ្យប៉ាណាម៉ាត្រូវធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែលលោកហៅថាជា «ឥទ្ធិពលនិងការគ្រប់គ្រង» របស់ប្រទេសចិននៅលើព្រែកជីកនេះ បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ ឈានដល់ការគំរាមប្រើយោធាទៀតផង។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទប្រកាន់ប្រទេសប៉ាណាម៉ាពីរឿងគិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវទឹកពាណិជ្ជកម្មរបស់ខ្លួន ផងដែរ។

ព្រែកជីកប៉ាណាម៉ាត្រូវបានសហរដ្ឋអាមេរិកសាងសង់ភាគច្រើននិងគ្រប់គ្រងទឹកដីជុំវិញនោះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ វាមានប្រវែង៨២គីឡូម៉ែត្រ គឺជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយមហាសមុទ្រអាត្លង់ទិក។
វាមានលក្ខណៈសម្បត្តិ កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងជួយសម្រួលឲ្យកប៉ាល់ មិនបាច់ធ្វើដំណើរវាងទៅចុងភាគខាងត្បូងនៃតំបន់អាមេរិកខាងត្បូងឡើយ។ ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាយព័ត៌មានថា ត្រាំ ចង់ប្រើមធ្យោបាយយោធា ដើម្បីយក ព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស