ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មានថា ត្រាំ ចង់ប្រើមធ្យោបាយយោធា ដើម្បីយក ព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រង
យោងតាមប្រភពបែកធ្លាយពីមន្ត្រីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងយកមកចុះផ្សាយព្រោងព្រាតដោយបណ្តាញសារព័ត៌មានធំៗលើពិភពលោកនៅថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគំនិតប្រើមធ្យោបាយយោធាដើម្បីយកព្រែកជីកប៉ាណាម៉ា មកគ្រប់គ្រង ព្រោះនៅទីនោះ ចិននិងរុស្ស៊ី កំពុងដាក់ឥទ្ធិពលខ្លាំង។

តាំងពីចូលកាន់តំណែងអាណត្តិថ្មីមក លោកត្រាំ តែងតែចិញ្ចឹមចិត្តដណ្តើមយកព្រែកជីកប៉ាណាម៉ា ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់មកកាន់កាប់ឡើងវិញ ហើយទាមទារឲ្យប៉ាណាម៉ាត្រូវធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែលលោកហៅថាជា «ឥទ្ធិពលនិងការគ្រប់គ្រង» របស់ប្រទេសចិននៅលើព្រែកជីកនេះ បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ។
មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទប្រកាន់ប្រទេសប៉ាណាម៉ាពីរឿងគិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវទឹកពាណិជ្ជកម្មរបស់ខ្លួន ថែមទៀតផង។
ឥឡូវនេះ មន្ត្រីក្នុងរដ្ឋបាលក្រុងវ៉ាស៊ីនតោន និយាយថា លោក ត្រាំ បានបញ្ជាឲ្យមន្ទីរបញ្ចកោណ ដាក់ចេញនូវផែនការដើម្បីធ្វើយ៉ាងណា គ្រប់គ្រងព្រែកជីកនេះឲ្យបាន ទោះត្រូវប្រើកម្លាំងទ័ពក៏ដោយ។

ក្នុងអនុស្សរណៈស្តីពីការណែនាំយុទ្ធសាស្ត្រការពារជាតិបណ្តោះអាសន្ន ដែលទទួលបានដោយ CNN, សេតវិមានបានស្នើសុំជាផ្លូវការឲ្យមន្ទីរបញ្ចកោណ ផ្តល់ជម្រើសច្រើនយ៉ាងដើម្បីធានាឲ្យអាមេរិក ចូលកាន់កាប់ព្រែកជីកដោយគ្មានដែនកំណត់ ហើយក្នុងចំណោមនោះ ក៏រួមមានទាំងជម្រើសយោធាផងដែរ។
សូមជម្រាបជាថ្មី ព្រែកជីកប៉ាណាម៉ាត្រូវបានសហរដ្ឋអាមេរិកសាងសង់ភាគច្រើននិងគ្រប់គ្រងទឹកដីជុំវិញនោះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ វាមានប្រវែង៨២គីឡូម៉ែត្រ គឺជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយមហាសមុទ្រអាត្លង់ទិក។
វាមានលក្ខណៈសម្បត្តិ កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងជួយសម្រួលឲ្យកប៉ាល់ មិនបាច់ធ្វើដំណើរវាងទៅចុងភាគខាងត្បូងនៃតំបន់អាមេរិកខាងត្បូងឡើយ។ ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


