Connect with us

ព័ត៌មានអន្ដរជាតិ

ចិនជំរុញអាមេរិកឱ្យបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ​ប៉ុន្តែថា ខ្លួនត្រៀមរួចរាល់ដើម្បីតតាំង

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានជំរុញ​អាមេរិក​ស្វែងរក​ដំណោះស្រាយរួមជាមួយ​ចិន និងបន្តការរួមរស់ដោយសន្តិភាព ប៉ុន្តែព្រមានថា ចិនបាន​ត្រៀមខ្លួនរួចជាស្រេច ដើម្បីតតាំង​ក្នុងសង្គ្រាមពាណិជ្ជកម្ម​ ដែល​កំពុងតែឡើងកម្ដៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈ​មួយនា​ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ លោក Xie បាននិយាយថា ពន្ធគយនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោក និង​ទាក់ទាញ​រូបភាព​ដូចគ្នា​ទៅវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ និងអូសបន្លាយ (Great Depression) និងពន្ធ​សហរដ្ឋអាមេរិកដាក់ក្នុងឆ្នាំ ១៩៣០។ នេះបើតាម​ព័ត៌មានលម្អិត​បង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន។

លោក Xie បាននិយាយថា ភាពសុខដុមរមនាគួរតែដឹកនាំទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំង ២ ​ដោយ «យើង​គួរ​បន្ត​ការ​រួមរស់​ដោយ​សន្តិវិធី ជា​ជាង​ការ​ប៉ះ​ទង្គិច​គ្នា ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យជោគជ័យ ជាជាង​ជាប់​ក្នុង​សេណារីយ៉ូ​ចាញ់​ឈ្នះ»។

គួរគូស​បញ្ជាក់ថា សង្រ្គាមពាណិញ្ជកម្មចិន​ និងអាមេរិក​បាន​ផ្ទុះឡើងជាថ្មីខ្លាំង ក្រោមគោលនយោបាយពន្ធគយរបស់​លោក ដូណាល់ ត្រាំ។ អាមេរិក​បាន​ដាក់ពន្ធលើទំនិញចិនរហូតដល់ ១៤៥ ភាគរយ ដែលធ្វើឱ្យ​ពន្ធលើមុខទំនិញមួយចំនួនឡើងរហូតដល់ ២៤៥ ភាគរយ។ ជាការសងសឹក ចិន​ដំឡើងត្រឹម ១២៥ ភាគរយ ហើយ​ប្ដេជ្ញាថាឈប់ខ្វល់លើការដំឡើងពន្ធរបស់​អាមេរិក ប៉ុន្តែថា ខ្លួន​នឹង​ចាត់វិធានការ​ការពារផលប្រយោជន៍ផ្សេងៗ។ បច្ចុប្បន្ននេះ គេមិនទាន់ឃើញមាន​គំរោងចរចាដោះស្រាយកម្រិតខ្ពស់រវាងប្រទេសទាំង២ នៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម