ព័ត៌មានជាតិ
ក្រសួងស្នើដល់មាតាបិតាសិស្ស៩០០នាក់ ដែលប៉ះពាល់ផ្ទាល់នឹងប្រយោជន៍ជាមួយគណៈប្រតិភូហុងគ្រីត្រូវធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា ស្នើដល់មាតាបិតាអ្នកអាណាព្យាបាលចំនួនប្រមាណ 900 នាក់ដែលបានប៉ះពាល់ផ្ទាល់នឹងប្រយោលជាមួយគណៈប្រតិភូហុងគ្រីនិងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសូមអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំស្ដីពីវិធានការសម្រាប់មាតាបិតាអ្នកអាណាព្យាបាលដែលបានប៉ះពាល់ដោយផ្ទាល់ និង ប្រយោលជាមួយគណៈប្រតិភូហុងគ្រីចុះផ្សាយថ្ងៃទី៧វិច្ឆិកានេះបានឲ្យដឹងថា ដោយសារតែមានការវិវត្តន៍ថ្មីៗនេះ ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ ក្រសួងអប់រំយុវជននិងកីឡាសូមស្នើដល់មាតាបិតាអ្នកអាណាព្យាបាលចំនួនប្រមាណ៩០០នាក់ ដែលបានប៉ះពាល់ផ្ទាល់នឹងប្រយោជន៍ជាមួយគណៈប្រតិភូហុងគ្រី និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសូមអនុវត្តវិធានការចាំបាច់មួយចំនួន។
បើតាមក្រសួងវិធានការទាំងនោះរួមមាន ផ្អាកការជញ្ជូនកូនចៅមកគ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងខ្លួន និង រៀនតាមប្រព័ន្ធអេឡិចត្រូនិចព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីឲ្យគ្រឹះស្ថានសិក្សាមានវិធានការបន្តក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្រសួងអប់រំបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការតាមការណែនាំរបស់ក្រសួងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ១៩និងបូកសរុបនិងធ្វើបច្ចុប្បន្នភាពរបាយការណ៍ព្រមទាំងផ្ញើជូនមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តនិងក្រសួងអប់រំយុវជននិងកីឡាជាទៀងទាត់។
លោក រស់សុវាចាណអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅថ្ងៃទី៧វិច្ឆិកានេះថា គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀតពាក់ព័ន្ធនឹងករណីរដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រីដែលធ្វើឲ្យចំនួនសាលាកើនឡើងដល់ទៅ៦សាលាហើយ។
លោកបានបន្ថែមថា គណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយៈពេល១៤ថ្ងៃ។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា សម្រាប់អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួន៤៩នាក់ថែមទៀត ត្រូវបានធ្វើតេស្ត តែលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានទាំងអស់ក្នុងនោះរួមមានមាតាបិតារបស់សិស្សផងដែរ។
បើបូកទាំងថ្ងៃទី០៤, ០៥ និង ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកប៉ះពាល់ទាំងអស់ចំនួន ៨៨៩នាក់ដែលមានលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


