សុខភាព
អ្នកជំងឺកូវីដ-១៩ប្រភេទណាប្រឈមហានិភ័យអាការធ្ងន់ធ្ងរឬឆាប់ស្លាប់?
អត្រាឆ្លងកូវីដ-១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងកម្រិតនៃការចេញរោគសញ្ញាមិនដូចគ្នាឡើយ វាអាស្រ័យលើស្ថានភាពសុខភាពនៃបុគ្គលនោះ។
បើយោងតាមការចេញផ្សាយរបស់ សេវាសុខភាពជាតិរបស់អង់គ្លេស (NHS) បានឱ្យដឹងថា អ្នកជំងឺដែលប្រឈមហានិភ័យឆ្លងខ្ពស់ឬវិវត្តជាធ្ងន់ធ្ងរឬឆាប់ស្លាប់ គឺជាក្រុមមនុស្សដែលស្ថិតក្នុងលក្ខខណ្ឌធំៗ ៣ ខាងក្រោម៖
១. មនុស្សចាស់

មនុស្សគ្រប់វ័យសុទ្ធតែអាចឆ្លងរីរុសកូវីដ១៩។ ប៉ុន្តែវីរុសនេះប៉ះពាល់ខ្លាំងទៅលើមនុស្សវ័យចាស់ ច្រើនជាងមនុស្សវ័យក្មេង។ ក្នុងនោះក្រុមមនុស្សវ័យលើសពី៦០ឆ្នាំឡើង មានកត្តាប្រឈមទៅរកការវិវត្តរោគសញ្ញាធ្ងន់ធ្ងរខ្លាំង ហើយប្រសិនបើពួកគាត់មានជំងឺប្រចាំកាយថែមទៀត នោះហានិភ័យមរណភាពនឹងកាន់តែខ្ពស់ដែរ។ នេះបើតាមរបាយការណ៍របស់ NHS។
២. អ្នកមានបញ្ហាសួត

វីរុសកូវីដ-១៩ ជាមេរោគធ្វើទុក្ខទៅលើសួតខ្លាំងជាងសរីរាង្គផ្សេង ដូច្នេះមនុស្សណាដែលកំពុងមានជំងឺសួត នោះអាការរោគពិបាកនឹងប្រសើរឡើងវិញណាស់។ ក្នុងនោះអ្នកជំងឺដែលមានបញ្ហាសួតដូចជា ជំងឺសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ជំងឺហឺតកម្រិតមធ្យមឬធ្ងន់ និងបញ្ហាសួតដទៃទៀត។
៣. អ្នកមានជំងឺប្រចាំកាយ

អ្នកមានជំងឺប្រចាំកាយរ៉ាំរ៉ៃរួមមាន ជំងឺបេះដូងធ្ងន់ធ្ងរ ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២ និងធាត់ខ្លាំងប្រឈមខ្ពស់ក្នុងការឆ្លងនិងវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ក៏ដូចជាឆាប់ស្លាប់បំផុត បើទោះបីអ្នកជំងឺជាមនុស្សវ័យក្មេងឬវ័យកណ្ដាលក៏ដោយ។
ក្រៅពីជំងឺខាងលើ អ្នកមានជំងឺមហារីកផ្សេងទៀតដូចជា មហារីកគ្រាប់ឈាម មហារីកខួរឆ្អឹង អ្នកធ្លាប់វះកាត់ប្ដូរសរីរាង្គ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺថ្លើមរ៉ាំរ៉ៃ មនុស្សពេញវ័យដែលមានជំងឺខ្សោយបញ្ញាពីកំណើត និងមានបញ្ហាប្រព័ន្ធភាពស៊ាំខ្សោយ ក៏សុទ្ធតែអាចមានលទ្ធភាពធ្វើឲ្យជំងឺកូវីដ-១៩ វិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរនិងឈានដល់ការស្លាប់យ៉ាងរហ័ស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NHS
ចុចអាន៖ កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង
ចុចអាន៖ បើអ្នកស្ថិតក្នុងក្រុមប្រភេទនេះ អត្រាឆ្លងកូវីដ មានកម្រិតខ្ពស់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស