ព័ត៌មានអន្ដរជាតិ
គីម៖ កូរ៉េខាងជើងនឹងចរចា បើអាមេរិកលែងទាមទារឲ្យក្រុងព្យុងយ៉ាងរុះរើនុយក្លេអ៊ែរ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា លោកបើកចំហដើម្បីពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើសហរដ្ឋអាមេរិកបោះបង់ចោលការទាមទាររបស់ខ្លួនសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ទោះបីជាលោកបានប្តេជ្ញាថានឹងមិនបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ដោយ។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA, ថ្លែងនៅក្នុងសភាប្រជាជនកំពូលកាលពីថ្ងៃអាទិត្យទី២១ខែកញ្ញា លោក គីម បានលើកឡើងថា «ខ្ញុំនៅតែមានការចងចាំដ៏ពេញចិត្តចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ»។ មេដឹកនាំទាំងពីរបានជួបគ្នាបីដងក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ។
ការកត់សម្គាល់របស់លោក គីម បានកើតឡើងនៅពេលដែលរដ្ឋាភិបាលសេរីថ្មីរបស់កូរ៉េខាងត្បូងបានជំរុញឲ្យលោក ត្រាំ នាំមុខក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយទីក្រុងព្យុងយ៉ាង ប្រាំមួយឆ្នាំបន្ទាប់ពីការចរចាបានដួលរលំជុំវិញការដាក់ទណ្ឌកម្ម និងការរុះរើនុយក្លេអ៊ែរ។
លោក គីម ត្រូវបានគេដកស្រង់សម្តីថា «ប្រសិនបើសហរដ្ឋអាមេរិកទម្លាក់ចោលការឈ្លក់វង្វេងនឹងការរំសាយអាវុធនុយក្លេអ៊ែរ និងទទួលយកការពិត ហើយចង់បានការរួមរស់ដោយសន្តិភាពពិតប្រាកដនោះ វាគ្មានហេតុផលសម្រាប់ពួកយើងមិនអង្គុយជាមួយសហរដ្ឋអាមេរិកនោះទេ។ ពិភពលោកបានដឹងយ៉ាងច្បាស់នូវអ្វីដែលសហរដ្ឋអាមេរិកនឹងធ្វើដាក់ បន្ទាប់ពីខ្លួនបានធ្វើឲ្យប្រទេសមួយបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងរំសាយអាវុធ។ យើងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់យើងឡើយ»។
វាជាការលើកឡើងជាសាធារណៈលើកដំបូងរបស់លោក គីម អំពីលោក ត្រាំ ចាប់តាំងពីខែមករា។ អ្នកវិភាគបានយល់ឃើញថា នេះគឺជាការបើកផ្លូវសម្រាប់កិច្ចចរចានាពេលអនាគតរវាងអាមេរិកនិងកូរ៉េខាងជើង។
កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការហាមប្រាមអាវុធចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៦។ ទោះបីជាមានការរឹតបន្តឹងក៏ដោយ ក៏ទីក្រុងព្យុងយ៉ាងបានបន្តពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឥតឈប់ឈរមកទល់នឹងបច្ចុប្បន្ន៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


