Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលៈ ពលរដ្ឋដែលធ្វើដំណើរពីតំបន់ផ្ទុះកូវីដ១៩ តម្រូវឲ្យអនុវត្តវិធានការសុខាភិបាល

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាលបានឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតំបន់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ តម្រូវឱ្យអនុវត្តវិធានការសុខាភិបាលដោយត្រួតពិនិត្យសុខភាពនិងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចូលភូមិសាស្ត្រខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍ថា ” នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះសូមបងប្អូននៅជួបជុំតែក្នុងចំណោមសមាជិកដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់ក្រុងស្រុកនិងហាមដាច់ខាតការប្រមូលផ្ដុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណីកម្មវិធីរាំច្រៀងពិធីជប់លៀងការជួបជុំគ្រប់ប្រភេទដែលមានសភាពអ៊ូអរមានមនុស្សចូលរួមច្រើន”។

រដ្ឋបាលខេត្តក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើការតាមដានពុទ្ធបរិស័ទសាសនិកនានាដែលចេញចូលតាមវត្តអារាម ព្រះវិហារ សាលាឆាន់ កុដិនីៗឱ្យបានម៉ត់ចត់និងខ្ជាប់ខ្ជួនដោយត្រូវពាក់ម៉ាសជាប្រចាំមុននឹងអនុញ្ញាតឱ្យចេញចូលវត្តនិងរៀបចំឱ្យមានកន្លែងលាងដៃនឹងសាប៊ូអាកុលឬជែល មានការវាស់កំដៅនិងស្កេន QR កូដទប់ស្កាត់ជំងឺកូវីដ១៩នៅខ្លោងទ្វារចូលនៅតាមទីវត្តអារាមផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល​១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម