សេចក្ដីជូនដំណឹង
អិលអូអិលស៊ី ប្រកាសដំណើរការសេវាធនាគារចល័ត របស់ខ្លួនជាផ្លូវការក្រោមឈ្មោះដ៏ថ្មីស្រឡាងគឺ LOLC Mobile
ភ្នំពេញ៖ សេវាធនាគារចល័តឈានមុខគេ iPay Cambodia ដែលដំណើរការដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នឹងចាប់ផ្តើមប្រតិបត្តិការក្រោមឈ្មោះថ្មីស្រឡាង គឺ LOLC Mobile។ ការផ្លាស់ប្តូរប្រកបដោយយុទ្ធសាស្រ្តមួយនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយអតិថិជនឱ្យកាន់តែជិតស្និទ្ធ ខណៈនៅតែបន្តរក្សាបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃសេវាកម្មធនាគាររបស់ខ្លួន ដែលអតិថិជននៅតែអាចជឿទុកចិត្តបាន ប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួលដូចដែលអតិថិជនធ្លាប់បានប្រើប្រាស់កន្លងមក។
ការផ្លាស់ប្ដូរនេះមិនត្រឹមតែផ្ដល់នូវបទពិសោធន៍កាន់តែប្រសើរដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យ LOLC Mobile កាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបានចុះបញ្ជីជាផ្លូវការជាមួយធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ២០០៣។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ថា៖ «តាមរយៈការរួមបញ្ចូលគ្នារវាង អិលអូអិលស៊ី និង LOLC Mobile ក្រោមស្លាកយីហោតែមួយ យើងបង្កើតបាននូវអត្តសញ្ញាណរួមដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេវាធនាគារចល័ត ក៏ដូចជាភាពរីកចម្រើនរបស់ អិលអូអិលស៊ី ដែលកើតមានឥតឈប់ឈរ។»
លោកប្រធាននាយកប្រតិបត្តិបានបន្ថែមទៀតថា៖ «មិនថាអតិថិជនធ្វើការគ្រប់គ្រងហិរញ្ញវត្ថុ ការផ្ទេរប្រាក់ ឬក៏ការបង់វិក្កយបត្រ LOLC Mobile នឹងផ្តល់ជូនអតិថិជននូវសេវាធនាគារចល័តមួយដែលកាន់តែមានភាពប្រសើរឡើង សុវត្ថិភាព និងងាយស្រួលប្រើប្រាស់ បន្ថែមពីអ្វីដែលអតិថិជន iPay Cambodia របស់យើងបានប្រើប្រាស់កន្លងមក។ លើសពីនេះទៅទៀត ការប្តេជ្ញាចិត្តរបស់យើងនៅតែមិនផ្លាស់ប្តូរឡើយ ក្នុងការស្វែងរកការច្នៃប្រឌិតថ្មីៗ និងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនរបស់យើងជានិច្ច។»
សេវាធនាគារចល័ត LOLC Mobile ផ្តោតសំខាន់ទៅលើការផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាធនាគារឌីជីថល ដែលមានភាពងាយស្រួល ឆាប់រហ័ស ប្រកបដោយសុវត្ថិភាពនិងមិនគិតថ្លៃសេវាចំពោះរាល់ប្រតិបត្ដិការទាំងអស់។
មុខងារថ្មីៗរបស់ LOLC Mobile រួមមាន៖ ការបង់ប្រាក់តាមរយៈកម្មវិធី Viet QR និង Thai QR ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើការទូទាត់ នៅប្រទេសវៀតណាម និងថៃបានដោយផ្ទាល់ពីគណនីប្រាក់រៀលរបស់ពួកគេ។ លើសពីនេះ អតិថិជនអាចទូទាត់ប្រាក់តាមរយៈ LOLC Mobile សម្រាប់ការបញ្ជាទិញទំនិញផ្សេងៗ តាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសថៃបានយ៉ាងងាយស្រួលបំផុតពីដៃគូរបស់ PromptPay ដូចជា Lazada ជាដើម។
លើសពីនេះទៅទៀត សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកលក់ដូរតូច-ធំវិញ អាចប្រើប្រាស់នូវមុខងារជូនដំណឹងតាម Telegram ដែល អនុញ្ញាតឱ្យម្ចាស់អាជីវកម្មទទួលបានសារជូនដំណឹងភ្លាមៗ អំពីប្រតិបត្តិការទូទាត់ប្រាក់ពីអតិថិជនរបស់ខ្លួន។ បន្ថែមពីនេះ អតិថិជនក៏ទទួលបាននូវមុខងារទំនើបផ្សេងទៀត ដែលរួមមាន៖ មុខងារបើកគណនីបញ្ញើមានកាលកំណត់ សេវាបញ្ជាអចិន្រ្តៃយ៍ ការធ្វើការទូទាត់ឆ្លងធនាគារតាមរយៈការស្គែនKHQR មុខងារទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់ប្រាក់កម្ចី ពិនិត្យរបាយការណ៍គណនីសង្ខេប ឬទាញយករបាយកាណ៍គណនីជាឯកសារ PDF និងការពិនិត្យមើលសមតុល្យគណនីជាដើម។
អតិថិជនអាចទាញយកកម្មវិធីសេវាធនាគារចល័ត LOLC Mobile ឥឡូវនេះនៅលើ App Store ឬ Google Play Store ដើម្បីទទួលបានអត្ថប្រយោជន៍ពីមុខងារហិរញ្ញវត្ថុជាច្រើន ដោយគ្រាន់តែប្រើប្រាស់លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណរបស់អ្នកប៉ុណ្ណោះ។
អំពី អិលអូអិលស៊ី
អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានភាពលេចធ្លោជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង១,៥៥ពាន់លានដុល្លារអាមេរិក និងបុគ្គលិកដែលមានបទពិសោធន៍ ជាង ៣.៦០០នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ អិលអូអិលស៊ី មានបេសកកម្មបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា