វប្បធម៌ ជំនឿ
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានអត្ថន័យយ៉ាងណាចំពោះកម្ពុជា
បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើន នៅក្នុងប្រទេស កម្ពុជា ដែលប្រារព្ធធ្វើឡើងរៀងរាល់ខែ វិច្ឆិកា ហើយពេលខ្លះ អាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សានៃរដូវរកត្រី ។

ពិធីបុណ្យអុំទូកត្រូវគេជឿថា បានប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម) នៃអាណាចក្រចម្ប៉ា Bandera Front Alliberament Cham.svg ចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ហើយពិធីបុណ្យអុំទូក របស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) ។
នៅថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ឬ (Goddess Ganga ) ព្រះម៉ែគង្គា មានព្រះហស្ថកាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក .ល។ គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។
ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណះជា ជ័យភូមិហិណ្ឌូ គឺទន្លេសាប ការស្រលាញ់ និងគោរពនូវធម្មជាតិ ជាមាតានិងថែរក្សាមាតាខ្លួន ប្រកបដោយការដឹងគុណនិងខមាលទោស ប្រជាជនខ្មែរតែងតែធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

លុះដល់ពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួច អបអរភាពរុងរឿងសំបូរសប្បាយរបស់ជាតិ រីឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនៅម៉ោង ១២ រំលងអាធ្រាត្រ ដែលទាក់ទង ទៅនិងពិធីដាលអំបុក និង អុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ ចំនែក នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ ហើយថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្រ ដើម្បីបញ្ចប់នៅកិច្ចពិធីបុណ្យអុំទូក ៕
គ្រូ ឯម
ចុចអាន៖មុខមាត់ ៥ យ៉ាង បង្ហាញថា អ្នកអាចក្លាយជាមហាសេដ្ឋីបានយ៉ាងងាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


