Connect with us

វប្បធម៌ ជំនឿ

ហេតុអ្វីបានជាបុព្វបុរសខ្មែរចូលចិត្តសាងសង់ប្រាសាទ

បានផុស

នៅ

ប្រជាជនខ្មែរមានប្រវត្តិ និងទំនៀមទំលាប់នៃការកសាងប្រាសាទយ៉ាងច្រើននៅពាសពេញផ្ទៃប្រទេស និងមានអរិយធម៌ដ៏រុងរឿងមួយនៅក្នុនតំបន់អាស៊ីអាគ្នេយ៍។ ទំនៀមទំលាប់នេះ បានបន្សល់ទុកនូវប្រាសាទជាច្រើននៅក្នុងប្រទេសកម្ពុជា និងលាតសន្ធឹងចូលទៅក្នុងតំបន់នៃប្រទេសឡាវ ថៃ និងវៀតណាម នាពេលបច្ចុប្បន្ន។ ប្រាសាទទាំងនេះ ដោយមានសិលាចារឹកជាអក្សរខ្មែរ ធ្វើជាសក្ខីភាពបញ្ជាក់អំពីវប្បធម៌ និងសាសនារបស់ប្រជាជនខ្មែរ។

ប្រាសាទបន្ទាយក្តី (រូបថត៖ សាមាន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំងភ្ញៀវជាតិ និងអន្តរជាតិ តែងតែងឿងឆ្ងល់ចំពោះចំនួនប្រាសាទដ៏ច្រើនក្នុងប្រទេសកម្ពុជា ដែលនាំឱ្យមានសំណួរសួរថា ហេតុអ្វីបានជាមានប្រាសាទច្រើនម្ល៉េះ បើធៀបនឹងប្រទេសដទៃទៀតក្នុងពិភពលោក?
លោក សុផល តាន់ អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា បុព្វបុរសខ្មែរពីដើម បានសាងសង់ប្រាសាទឡើងមានគោលបំណងសំខាន់ៗចំនួនពីរ គឺ​ការ​គោរព​សាសនា និង​ការ​បំពេញ​កាតព្វកិច្ច។

បើតាមលោក តាន់ ៖« ដូនតាយើងដែលសង់ប្រាសាទគឺមានគំនិតពីរ គឺគោរពសាសនា ជំនឿ។ នៅក្នុងពិធីសាសនា មិនមែនធ្វើឡើងដោយគ្មានបំណងទេ ប៉ុន្តែត្រូវបានភ្ជាប់យ៉ាងខ្លាំងទៅនឹងជំនឿសាសនា។សាសនារបស់ប្រជាជនខ្មែរភាគច្រើនគឺព្រះពុទ្ធសាសនា និងសាសនាព្រាហ្មណ៍ ដែលមានប្រាសាទជាច្រើនសម្រាប់ឧទ្ទិសដល់អាទិទេពផ្សេងៗ។ ប្រាសាទ​នានា សាងសង់ឡើងសម្រាប់ជាលំនៅដ្ឋានរបស់ព្រះហើយមនុស្សធម្មតាមិនអាចទៅធ្វើរញ៉េរញ៉ៃនៅកន្លែងព្រះបានទេ»។

លោកបានពន្យល់ទៀតថា តាមប្រវត្តិសាស្រ្ត មនុស្សជំនាន់មុនមានគោរពសាសនាបានខ្ជាប់ខ្ជួនណាស់ ហើយមនុស្សធម្មតាមិនអាចចូលប្រាសាទបានទេ ទាល់តែអ្នកនោះជាព្រាហ្មណ៍ ប៉ុន្តែឥឡូវប្រាសាទមិនសម្រាប់តែព្រះនោះទេ មនុស្សសាមញ្ញអាចចូលបាន។ យ៉ាងណាមិញ ការគោរពបែបនេះ ត្រូវបានសាបបន្តិចៗម្តងហើយ ប៉ុន្តែក៏នៅមានចាស់ៗជំនាន់មុនគោរពបានខ្ជាប់ខ្ជួន។ ត្រង់កន្លែងនេះលោកបានបញ្ជាក់ថា៖«បច្ចុប្បន្ន ចាស់ៗនៅតែគោរព ពេលដើរចូលប្រាសាទអង្គរវត្ត គាត់ដោះស្បែកជើង។ការអនុវត្តដោះស្បែកជើងមុនចូលប្រាសាទនានា ជាកាយវិការនៃការគោព។

ក្រៅ​ពី​ការ​លះបង់​ខាង​សាសនា ការ​សាង​សង់​ប្រាសាទ​ជា​ការ​បង្ហាញ​ពី​កាតព្វកិច្ចរបស់មនុស្សជំនាន់មុន។
លោក សុផល តាន់ បានពន្យល់ថា នៅពេលដែលស្តេចមួយអង្គឡើងសោយរាជ្យ ការសាងសង់ប្រាសាទ គឺជាវិធីមួយដើម្បីគោរពវិញ្ញាណក្ខន្ធដូនតា ឧទ្ទិសដល់ព្រះ បូជា ឬសម្រាប់ខ្លួនឯង។ លោកបញ្ជាក់ថា៖«ដូចយើងរាល់ថ្ងៃស្រឡាញ់ឪពុកម្តាយ យើងត្រូវមានកាតព្វកិច្ចសង់ជាចេតិយតម្កល់ធាតុ។ ពីមុនមិនមានគំនិតសង់ចេតិយទេ គឺសង់ប្រាសាទ។ពីមុនសង់ប្រាសាទឱ្យសាសនា បូជាឪពុកម្តាយ ហើយសម្រាប់ខ្លួនឯង។ ក្រៅពីនេះត្រូវរៀបចំរចនាសម្ព័ន្ធប្រព័ន្ទទឹក ហើយទឹកនេះឯងក៏ពាក់ព័ន្ធនឹងសាសនាដែរ»។

(រូបថត៖ សាមាន)

គួរឱ្យសោកស្ដាយ ប្រាសាទដ៏អស្ចារ្យជាច្រើនត្រូវបានរងការខូចខាតយ៉ាងដំណំដោយសារកត្តាសង្គ្រាម កង្វះការថែទាំ និងការបាក់បែកពីធម្មជាតិ។ យ៉ាងណាមិញ ប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិក ចិន ជប៉ុន និងឥណ្ឌា បានផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការជួសជុល អភិរក្ស និងការធ្វើកំណាយស្រាវ​ជ្រាវរកវត្ថុបុរាណជាដើម។

សរុបមក ភាពខ្នះខ្នែងរបស់ប្រជាជនខ្មែរក្នុងការកសាងប្រាសាទគឺជាការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅនៃការលះបង់​ខាងសាសនា និងកាតព្វកិច្ចវប្បធម៌របស់ពួកគេ បង្កប់នូវមរតកដែលបន្តទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕

ដោយ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម