វប្បធម៌ ជំនឿ
សុបិនឃើញឃ្មុំមកធ្វើសំបុកក្នុងផ្ទះ ចង់ដាស់តឿនរឿងទាំងនេះ
សុបិនឃើញសំបុកសត្វឃ្មុំ មានអត្ថន័យអាក្រក់មួយចំនួន ដោយចង់ដាស់តឿនម្ចាស់ខ្លួនឲ្យប្រយ័ត្នប្រយែង ហើយត្រូវត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាដែលនឹងកើតឡើងក្នុងជីវិតពិត។
សុបិនឃើញសំបុកឃ្មុំនៅក្នុងផ្ទះ

សុបិន្តឃើញសំបុកឃ្មុំនៅក្នុងផ្ទះ មានន័យថា ត្រូវប្រយ័ត្នពេលធ្វើដំណើរពេលយប់។ អត្ថន័យម្យ៉ាងទៀតចង់ប្រាប់ថា អ្នកអាចទទួលបានដំណឹងល្អពីមិត្តភក្តិ ឬសាច់ញាតិនៅឆ្ងាយ។
សុបិនឃើញសំបុកឃ្មុំនៅលើដើមឈើ
សុបិនឃើញសំបុកឃ្មុំនៅលើដើមឈើ ត្រូវប្រយ័ត្នពេលចូលសង្គមបរិយាកាសថ្មី។ មិនតែប៉ុណ្ណោះ កុំប្រហែសលើរបស់របរនៅក្នុងផ្ទះ ព្រោះនឹងត្រូវខូចខាតដោយសារមិត្តចាស់។
សុបិនឃើញសំបុកឃ្មុំមួយ

សុបិននេះ ប្រាប់ថា អ្នកនឹងមានបញ្ហានៅក្នុងផ្ទះ ឬជាមួយសមាជិកគ្រួសារ។
សុបិនឃើញសំបុកឃ្មុំច្រើន
សុបិនឃើញសំបុកឃ្មុំច្រើនផ្ដុំគ្នា មានន័យថា អ្នកនឹងឈ្លោះជាមួយគូស្នេហ៍ ឬមានរឿងមាត់តូចមាត់ធំជាមួយអ្នកជិតខាង។
សុបិនឃើញសត្វឃ្មុំ

អ្នកអាចនឹងទទួលបានដំណឹងល្អពីញាតិមិត្តជិតស្និទ្ធ ឬមានសំណាងល្អពីការផ្សងរង្វាន់នានា។
សុបិនឃើញឃ្មុំទិច

សុបិននេះជាសញ្ញាឱ្យប្រយ័ត្នខ្ពស់ ពីវាយប្រហារដោយគូប្រជែង ឬមិត្តរួមការងារ។ ពួកគេមានបំណងកម្ចាយអ្នកឱ្យខ្ចាត់ខ្ចាយទៅឆ្ងាយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ខ្លាក្នុងសុបិន បង្ហាញពីផ្នែកអាជីពរីកចម្រើន
ចុចអាន៖ យល់សប្តិឃើញត្រីឆ្លាម ឬត្រីបាឡែន ជាសញ្ញាទាំងល្អ ទាំងអាក្រក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


