វប្បធម៌ ជំនឿ
យល់សប្តិឃើញត្រីឆ្លាម ឬត្រីបាឡែន ជាសញ្ញាទាំងល្អ ទាំងអាក្រក់
ប្រជាជនខ្មែរមានជំនឿទាក់ទងនឹងការយល់សប្តិឃើញសត្វ ដែលវាអាចបកស្រាយតាមន័យផ្សេងៗ ទាក់ទងនឹងជីវិតរស់នៅបច្ចុប្បន្ន។ តាមពិតទៅ ខ្មែរយើងតែងជឿស្លុងលើយល់សប្តិឃើញត្រីរ៉ស់ ឬត្រីដំរីឯណោះទេ ចំណែកត្រីឆ្លាមជាប្រភេទយល់សប្តិកម្រណាស់។ យ៉ាងណាមិញ យោងតាមសៀវភៅតម្រាសុបិន គេជឿថា ឃើញសត្វសមុទ្រមួយនេះ អាចបង្ហាញពីព្រឹត្តិការណ៍ដែលនឹងកើតឡើងចំពោះម្ចាស់សុបិន ដោយផ្នែកន័យអាក្រក់ និងល្អ ដូចខាងក្រោម៖

យល់សប្តិឃើញត្រីឆ្លាមកំពុងហែលទឹក
ក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានដំណឹងល្អពីចាស់ទុំ ឬមិត្តភក្តិ ព្រមទាំងទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិននឹកស្មានដល់ ឬអ្វីដែលអ្នកចង់បានជាយូរមកហើយ។
យល់សប្តិឃើញត្រីឆ្លាមពណ៌ស ឬត្រីឆ្លាមយក្ស
ទំនាយថា នឹងមានសំណាងនៅចំពោះអាជីព ដោយសារតែមានមនុស្សនៅចាំគាំទ្រ ហើយអ្នកនឹងទទួលបានក្តីមេត្តាពីអ្នកគ្រប់គ្រងនៅកន្លែងការងារ។
យល់សប្តិឃើញត្រីឆ្លាមខាំ
ចូរប្រយ័ត្នក្នុងការចាយវាយ ព្រោះវាអាចធ្វើឱ្យអ្នកមានបញ្ហាហិរញ្ញវត្ថុនាពេលអនាគត។ មិនតែប៉ុណ្ណោះ អំឡុងពេលនេះ អ្នកមានសត្រូវចាំវាយប្រហារ រួមទាំងត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញ ដែលរំខានដល់ការសម្រេចចិត្តធំៗ។
យល់សប្តិឃើញត្រីឆ្លាមងាប់
ជីវិតពេលនេះ ហាក់បីហត់នឿយបន្តិច ប៉ុន្តែជោគជ័យនឹងលេចមកនៅខាងមុខ ឱ្យតែអ្នកមិនបោះបង់ចោលឆន្ទៈរបស់ខ្លួន។
យល់សប្តិឃើញហ្វូងត្រីឆ្លាម
ទស្សន៍ទាយថា ក្នុងអំឡុងពេលនេះ នឹងមានភាពតានតឹង និងបញ្ហាជាច្រើន ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល។ អ្នកត្រូវឆ្លងកាត់ការលំបាកជាច្រើនអន្លើ ចំណែកស្នេហានឹងមានបញ្ហាចាក់ស្រេះផងដែរ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


