វប្បធម៌ ជំនឿ
ក្នុងផ្ទះចេះតែមានរឿងរកាំរកុស ហើយរកស៊ីក៏មិនកាក់កប អាចមកពីវត្ថុ ៧ យ៉ាងនេះ
យោងទៅតាមគោលការណ៍ហុងស៊ុយ វត្ថុដែលមាននៅក្នុងផ្ទះគឺត្រូវបានគេជឿយ៉ាងមុតមាំថា វាតែងតែប៉ះពាល់ដល់ម្ចាស់ ឬទ្រព្យសម្បត្តិរបស់មនុស្សក្នុងផ្ទះផងដែរ។
មិនត្រឹមប៉ុណ្ណឹងទេ វត្ថុខ្លះជាឬសគល់នៃបញ្ហាដែលនាំឲ្យសមាជិកគ្រួសារមានជម្លោះ ចេះតែបង្ករឿងពីតូចទៅធំ។ ជាពិសេសងាកមកកាន់អ្នករកស៊ីវិញ ក៏គ្មានអ្នកដើរចូលមកសួរនាំទិញចូល ចំណែកអ្នកធ្វើការងារតាមអូហ្វីវិញ មានតែបញ្ហាមេស្ដីឲ្យមុខក្រោយ ការងារក៏មិនរលូនចេះតែមានបញ្ហារដុបតាមគ្នាមក។ ដែលទាំងនោះ គឺជាហុងស៊ុយក្នុងផ្ទះដែលយើងមើលរំលងមកជាយូរ។

ប្រតិទិនចាស់
យោងទៅតាមគោលការណ៍ហុងស៊ុយ ការផ្លាស់ប្តូរប្រតិទិនគឺសំខាន់បំផុតនៅពេលដែលខែឬឆ្នាំផ្លាស់ប្ដូរ។ ជាពិសេស ដោយសារតែប្រតិទិនគឺជាតំណាងនៃពេលវេលាដែលបន្តគូស ព្យួរប្រតិទិនចាស់ វាអាចដូចជាការរក្សារឿងអាក្រក់ពីអតីតកាល ទាំងអំពីសំណាង ឬអំពើអាក្រក់ដែលអាចជះឥទ្ធិពលអាក្រក់ដល់មនុស្សក្នុងផ្ទះ។
កញ្ចក់បែក ឬកញ្ចក់ប្រះស្រាំ
កញ្ចក់គឺជាវត្ថុដែលគ្រប់ផ្ទះត្រូវតែមាន ទាំងពីរប្រើការស្លៀកពាក់ដើម្បីឲ្យមើលទៅល្អ ហើយក៏ជួយតុបតែងផ្ទះឲ្យស្អាត និងធ្វើឲ្យផ្ទះមើលទៅកាន់តែមានសោភ័ណភាពផងដែរ។ ប៉ុន្តែបើកញ្ចក់ផ្ទះយើងខូច ឬវាប្រេះស្រាំហើយ វាគួរតែត្រូវបានជំនួសភ្លាមៗ។ ព្រោះយោងទៅតាមគោលការណ៍ហុងស៊ុយ កញ្ចក់ដែលខូចត្រូវបានគេជឿថាមិនល្អ អាចនាំសំណាងមិនល្អដល់មនុស្សក្នុងផ្ទះ។
ចានដែលបែកមាត់ឬស្រាំ
ផ្ទះជាច្រើនប្រហែលជាគិតថាការប្រើចានដែលបែកឬប្រេះស្រាំ វាជារឿងតូចមួយធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែតាមហុងស៊ុយ ចានរបៀបនេះមានក្នុងផ្ទះ វាត្រូវបានគេជឿថាវានឹងជះឥទ្ធិពលអាក្រក់ដល់សំណាងល្អ។ លើសពីនេះទៀត ចានបែកមាត់ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សមាជិកគ្រួសារណាម្នាក់ក៏អាចថាបានដែរ។
ដើមឈើមានបន្លា
រុក្ខជាតិដែលមានបន្លាមិនគួរដាំដុះក្នុងផ្ទះទេ។ ពីព្រោះ ដើមឈើទាំងនេះត្រូវបានគេជឿថានាំមកនូវថាមពលអវិជ្ជមានហើយអាចបង្កជម្លោះរវាងមនុស្សក្នុងផ្ទះនាំឲ្យមានបញ្ហាក្ដៅក្រហាយកើតឡើងផងដែរ។
នាឡិកាងាប់
នាឡិកាមួយបានឈប់ វាដូចជាតំណាងនៃពេលវេលា និងជីវិត។ ប្រសិនបើនាឡិកាឈប់ វាប្រៀបដូចជាជីវិតស្ថិតក្នុងភាពជាប់គាំង ដូច្នេះប្រសិនបើអ្នកជួបនឹងនាឡិកាដែលខូច ឬអស់ថ្ម គួរតែត្រូវបានជំនួសឬជួសជុលភ្លាមៗ ដើម្បីឲ្យជីវិតរបស់យើងដើរទៅមុខបានយ៉ាងរលូនដូចគ្នា។
កៅអីប្រភេទហង្សតេបេង
ផ្ទះជាច្រើនមានកៅអីប្រភេទហង្សតេបេងដែលមិនប្រើ ហើយទុកក្នុងផ្ទះ។ បន្ថែមពីលើការខ្ជះខ្ជាយកន្លែងទំនេរ កៅអីបែបនេះក៏មិនល្អសម្រាប់ហុងស៊ុយដែរ។ ដោយសារតែគេជឿថាកៅអីរញ្ជួយឬញ័រ ដែលមិនអង្គុយនឹងក្លាយទៅជាផ្ទះនៃអ្វីដែលមើលមិនឃើញ ហើយអាចនាំមកនូវសំណាងអាក្រក់ ឬបាត់បង់មនុស្សនៅក្នុងផ្ទះ។
ទ្វារខ្មៅ
គ្រួសារជាច្រើនចូលចិត្តប្រើពណ៌ខ្មៅនៅខាងក្នុង និងនៅខាងក្រៅផ្ទះ ទោះជាយ៉ាងណា យោងទៅតាមគោលការណ៍នៃជំនឿហុងស៊ុយ ផ្ទះដែលមានទ្វារខ្មៅត្រូវបានគេជឿថាអាចស្វាគមន៍រឿងអាក្រក់ចូលមកក្នុងផ្ទះបានយ៉ាងងាយស្រួល៕

គ្រូ ណុប
ចុចអាន៖ក្បួនហុងស៊ុយទាំង៤ ជួយឲ្យម្ចាស់ចូលផ្ទះបានរលូន និងសុខសាន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ