វប្បធម៌ ជំនឿ
ថ្ងៃចូលឆ្នាំខ្មែរ ពុទ្ធសាសនិកគួរធ្វើរឿងនេះ ៥ យ៉ាង ដើម្បីជម្រះកម្មផល នាំបុណ្យចូលមក
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបានកៀកមកដល់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះហើយ ក្នុងនាមជាពុទ្ធបរិស័ទកាន់ព្រះពុទ្ធសាសនា យើងគួរតែដឹងពីអ្វីគួរធ្វើ ដើម្បីនាំសុភមង្គលមានដល់ជីវិត។ ជាពិសេសទៀតដែរ
ទន្ទឹមនោះ រាល់សកម្មភាពដែលយើងបានប្រព្រឹត្តិនាថ្ងៃចូលឆ្នាំថ្មី តាំងពីបុរាណកាលមក គេមានជំនឿថា ពេលធ្វើកិច្ចការទាំងនេះ នឹងជួយលើកកម្ពស់ផ្នែកសុភមង្គល សប្បុរសធម៌ និងបង្កើនភាពរុងរឿង មានដល់ជីវិតឲ្យពេញបរិបូរណ៍។

ធ្វើបុណ្យ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ប្រតិបត្តិព្រះធម៌
នេះជាសកម្មភាពដែលបានអនុវត្តតាំងពីយូរលង់ណាស់មកហើយ។ ការធ្វើបុណ្យដល់អ្នកដែលបានចែកឋានទៅកាន់បរលោកទៅ បានបន្ថែមសេចក្ដីសុខដល់ជីវិត ជួយពង្រឹងស្មារតី ជួយឲ្យថ្ងៃចូលឆ្នាំមានតែរឿងល្អៗ មានសុភមង្គល ដូចទឹកអប់បំពង់ខ្ចីយ៉ាងដូច្នោះដែរ។
ពូនភ្នំខ្សាច់
យោងទៅតាមជំនឿពីបុរាណ គេតែងមានជំនឿជឿថា ការពូនភ្នំខ្សាច់ដូចជួយបណ្ដោះគ្រោះ ហើយក៏ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯស្ថានតាវត្តិង្ស។ ប៉ុន្តែការពូនភ្នំខ្សាច់ មិនអាចលុបលាង ឬលាងអំពើបាបដែលយើងបានប្រព្រឹត្តកន្លងមកបានឡើយ។ តែបានជួយសាងបុណ្យថ្មីក្នុងឆ្នាំថ្មី ឲ្យយើងសប្បាយចិត្ត និងមានសុខសុវត្ថិភាពពេលធ្វើដំណើរ។
ដោះលែងសត្វស្លាប ឬលែងត្រី
ចាត់ទុកថាជាការធ្វើបុណ្យមួយបែបទៀត ដែលត្រូវបានគេជឿថា ជាការលះបង់នូវអំពើអាក្រក់ទៅចុះ ទោះបីជាធ្វើបុណ្យតាមបែបនេះក្ដី តែអ្នកក៏ដោះលែងសត្វឬត្រីទៅកន្លែងត្រឹមត្រូវ និងរបៀបត្រឹមត្រូវ ជាឧទាហរណ៍ ប្រភេទត្រីនីមួយៗរស់នៅក្នុងទឹកផ្សេងៗគ្នា។ បើមិនបញ្ចេញឲ្យបានត្រឹមត្រូវទេ វាអាចធ្វើឲ្យសត្វស្លាប់បាន នោះកាន់តែមានអំពើបាបលើសមុន។
ស្រង់ព្រះ
ជាទូទៅស្រង់ព្រះ គឺគេតែងធ្វើឡើងនៅតាមវត្តអារាមក្នុងថ្ងៃចូលឆ្នាំថ្មី បើយោងតាមអប្បិយជំនឿចាស់ៗពីដើមលោកជឿថា ការស្រង់ព្រះនឹងជួយសម្អាតចិត្តឲ្យស្អាត មានតែរឿងល្អៗចូលមកដល់ជីវិត នាំឲ្យសុខសាន្តទៅថ្ងៃខាងមុខ។
ស្រង់ព្រះកន្លោង
ជាទូទៅស្រង់ព្រះ គឺគេតែងធ្វើឡើងនៅតាមវត្តអារាមក្នុងថ្ងៃចូលឆ្នាំថ្មី បើយោងតាមអប្បិយជំនឿចាស់ៗពីដើមលោកជឿថា ការស្រង់ព្រះនឹងជួយសម្អាតចិត្តឲ្យស្អាត មានតែរឿងល្អៗចូលមកដល់ជីវិត នាំឲ្យសុខសាន្តទៅថ្ងៃខាងមុខ។

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


