Connect with us

សេដ្ឋកិច្ច

មេ​ដឹក​នាំ​ចិន​ប្តេជ្ញា​កែ​សម្រួល​ប្រាក់​ចំណូល​ខ្ពស់​ហួស​ហេតុរបស់​ក្រុម​សេដ្ឋី​

បានផុស

នៅ

លោក​ប្រធានាធិបតី​ចិន​បាន​ប្តេជ្ញា​កែ​សម្រួល​ប្រាក់​ចំណូល​ខ្ពស់​ហួស​ហេតុ​​ដែល​ជា​ការ​ព្រមាន​ដល់​​​ក្រុម​អ្នក​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​របស់​ប្រទេស​​ក្នុង​​ផែន​ការ​រដ្ឋ​​ដើម្បីចែក​ទ្រព្យ​សម្បត្តិ​ឡើង​វិញ​​ក្នុង​គោល​បំណង​​ដោះ​ស្រាយ​វិសមភាព។

យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ លោក ស៊ី ជីនពីង​ បាន​ប្រាប់​មន្ត្រី​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​​គណៈកម្មការ​កិច្ចការ​ហិរញ្ញ​វត្ថុ និង​សេដ្ឋកិច្ចកណ្តាល​របស់​បក្សកុម្មុយនិស្ត​ចិន​កាល​ពីថ្ងៃ​អង្គារ៍​ថា រដ្ឋាភិបាល​​គួរ​«គ្រប់​គ្រង​ប្រាក់​​ចំណូល​ខ្ពស់​ហួសហេតុ​​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ និង​សហគ្រិន​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​​ឲ្យ​វិល​​មក​កាន់​សង្គម​​ឲ្យ​បាន​ច្រើន​ឡើង​វិញ»។​

គណៈកម្មការ​បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​«របៀប​វារៈ​វិបុលភាព​រួម​»ដែល​​​ផ្តោត​សំខាន់​លើ​ការ​បង្កើត​គោល​នយោបាយ​របស់​ចិន បន្ទាប់​ពី​មាន​របាយការណ៍​នៃ​ការ​មិន​ពេញ​ចិត្ត​នៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​ជុំ​វិញ​​ចំណាត់​ថ្នាក់​ថ្មី​នៃ​សហគ្រិនដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។​

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោល​បំណង​​គោល​នយោបាយ​​នេះ​​កើត​ឡើង​ចំពេល​ដែល​ទី​ក្រុង​ប៉េកាំង​បាន​ជំរុញ​យ៉ាង​ខ្លាំង​​ក្នុង​ការ​ពង្រឹង​ក្រុម​ហ៊ុន​ឯកជន​ធំ​ៗ​របស់ប្រទេស​នៅ​ក្នុង​ឧស្សាហកម្ម​នានា​រាប់​ចាប់​តាំង​ពី​បច្ចេកវិទ្យា​​រហូត​ដល់​ការ​អប់រំ។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា វា​គួរ​ឲ្យ​កត់​សំគាល់​ដែល​ក្រុម​ហ៊ុន​ហ្គេម និង​បណ្តាញ​ទំនាក់​ទំនង​សង្គម Tencent ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​មួយ​របស់​ចិន​បាន​និយាយ​ថា ខ្លួននឹង​ពង្រីក​ការ​ប្តេជ្ញា​ចិត្ត​សង្គម​​ នៅ​ពេល​បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​ឡើង​ខ្ពស់​នៅ​ត្រី​មាស​ទី​២។

នាយកប្រតិបត្តិ​ក្រុម​ហ៊ុន Tencent លោក Pony Ma បាន​និយាយ​ថា ក្រុម​ហ៊ុន​គឺ​ជា​អាជីវកម្ម​ដើម្បី​ជួយសង្គម​ឲ្យ​កាន់​តែ​ធំ​ទូលាយ​តាម​រយៈ​«បច្ចេកវិទ្យា និង​អ្នក​ជំនាញ​របស់​យើង​​ដែល​ជួយ​​ដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម សេវាកម្ម​សាធារណៈ​ និង​កិច្ច​សហ​ប្រតិបត្តិការសាជីវកម្ម​ផ្ទៃ​ក្នុង​ ព្រម​ទាំង​ភ្ជាក់​ទំនាក់​ទំនង​ជា​មួយ​អ្នក​​ប្រើ​ប្រាស់​​របស់​ពួក​គេ»។

កាល​ពី​ដើម​ខែ​នេះ ហ្គេម​របស់​ក្រុម​​ហ៊ុន​ត្រូវ​បាន​គេ​​ហៅ​ថាជា​ «អាភៀង​ខាង​វិញ្ញាណ»​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ដោយ​ជំរុញ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ចំពោះ​កុមារ​ដែល​ប្រើ​វា។ ទោះ​បី​ព្រួយ​បារម្ភ​​ពី​ការ​បង្ក្រាប​​ផ្លូវ​ច្បាប់​ ក៏​ក្រុម​ហ៊ុន Tencent នៅ​តែ​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធដូច​ការ​​រំពឹង​ទុក​​​កើន​​ឡើង​ដល់​២៩​%​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​គឺ​​ត្រឹម​ខែ​មិថុនា​ ៦.៦​ប៊ីលាន​ដុល្លារ​អាមេរិក បន្ទាប់​ពី​ចំណូល​កើន​ឡើង​ដល់​២០​%។

ចាប់​តាំង​ពី​ខែ​​វិច្ឆិកា​ ឆ្នាំ​មុន​​ជា​​ពេល​ដែល​និយតករ​បាន​រារាំង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Ant ដែល​មាន​ក្រុម​ហ៊ុន Alibaba កាន់​កាប់​ភាគ​ហ៊ុន​៣៣​%​ពី​ការ​ប្រែ​ប្រួល​លើ​ការ​ប្តូរ​ប្រាក់​នៅ​សៀងហៃ និង​ហុងកុង ​​ភាគ​ហ៊ុន​នេះ​​ពង្រឹង​​ដល់​តួនាទី​ប្រធាន​ក្រុម​ប្រឹក្សាភិបាលលោក Jack Ma ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ម្នាក់​ក្នុង​លោក បក្សកុម្មុយនិស្ត​ចិន​ព្យាយាមបង្ក្រាប​​​លើ​ថៅ​កែក្រុម​ហ៊ុន​ធំ​ៗ​ស្ទើរ​រាល់​សប្តាហ៍។

ភាគ​ហ៊ុន​នៅ​សៀងហៃ​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឡើង​​ដល់​កំពូល​កាល​ពី​ខែ​កុម្ភៈ បន្ទាប់​ពី​​មាន​ការ​រឹត​បន្តឹង​ស្រដៀង​គ្នា​​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ពិន័យ​លើឧស្សាហកម្ម​​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​គោរព​តាម​ច្បាប់​បរិស្ថាន​ឲ្យ​កាន់​តែខ្លាំង​ឡើង។

យោង​តាម​ការ​វិភាគ​របស់​ Financial Times ថា ជា​លទ្ធផល មហា​សេដ្ឋី​របស់​ចិន​ត្រូវ​បាន​​មើល​ឃើញ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ធ្លាក់​ចុះ។ ទ្រព្យ​សម្បត្តិ​បញ្ចូល​គ្នា​សរុប​របស់​មហា​សេដ្ឋី​ចិន​រាប់​សិប​នាក់ក្នុង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា និង​​បច្ចេកវិទ្យាជីវសាស្ត្រ​​ដែល​ត្រូវ​បាន​តាម​ដាន​ដោយ Bloomberg បាន​ធ្លាក់​ចុះ​១៦​%​នៅ​បំណាច់​ខែ​មិថុនា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម