Connect with us

សេដ្ឋកិច្ច

ច្បាប់ថវិកាឆ្នាំ២០២២ មានទិសដៅសម្រេចជាអតិបរមា នូវគោលដៅយុទ្ធសាស្រ្ត ៤

បានផុស

នៅ

ថវិកាឆ្នាំ ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើងដើម្បីតម្រង់ធនធានបន្តប្រយុទ្ធការពារអាយុជីវិតប្រជាពលរដ្ឋ,រក្សាលំនឹងសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ទន្ទឹមនឹងការបន្តនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងបន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងទិសដៅឈានទៅសម្រេចឱ្យបានជាអតិបរមានូវគោលដៅយុទ្ធសាស្រ្ត ៤ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ របស់រដ្ឋសភា។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅយុទ្ធសាស្រ្តទាំង ៤ រួមមាន៖

១. ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ឡើងវិញប្រកបដោយចីរភាព និងធន់នឹងវិបត្តិតាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចឱ្យបានទូលំទូលាយ និងមានភាពប្រកួតប្រជែងជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឱ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើនទុនបម្រុងជាប្រចាំ និងការគ្រប់គ្រង បំណុលសាធារណៈដោយម៉ត់ចត់។

២. បង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវជនតាមរយៈការផ្តល់ជំនាញព័ត៌មានទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងការជំរុញការវិនិយោគទាំងក្នុង និងក្រៅប្រទេស។ សម្រេចឱ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រដោយផ្តោតលើ ការលើកកម្ពស់ការចូលរួមក្នុងយន្តការទីផ្សារការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុក ជីវភាពរស់នៅ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយគម្លាតសង្គម។

៣. បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យបានកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ។

៤. បន្តពង្រឹងសមត្តភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យបានកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ។

យ៉ាងណាមិញក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្ត ថវិកាឆ្នាំ២០២២ ត្រូវបានផ្តល់អាទិភាពខ្ពស់បំផុតដល់ចំណាយចាំបាច់ទាំងឡាយ សំដៅទប់ទល់ការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទន្ទឹមនឹងការបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ព្រមទាំងកិច្ចការមួយចំនួនទៀតដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មីដែលមានដូចជា៖ ការអភិវឌ្ឍធនធានមនុស្សដោយបន្តផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម។ បន្តការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ ការតភ្ជាប់ផ្នែកដឹកជញ្ជូនថាមពល និងឌីជីថល និងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ ព្រមទាំងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ ការពង្រឹងការប្រកួតប្រជែង និងការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហគ្រិនភាព ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។ ការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ ការគ្រប់គ្រងនគរូបនីយកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការធានាចីរភាពបរិស្ថានក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម