Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលត្រៀមថវិកា ២៥០លានដុល្លារ​សម្រាប់ជួយសហគ្រាសធុនតូច និងមធ្យម​នៅឆ្នាំ ២០២២

បានផុស

នៅ

រាជរដ្ឋាភិបាល បានត្រៀមថវិកាប្រមាណ ២៥០លានដុល្លារ សម្រាប់ជួយដល់សហគ្រាសធុនតូច និងធម្យម(SMEs) នៅឆ្នាំ ២០២២ ទាំងនៅក្នុងវិស័យកសិកម្ម និងមិនមែនកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសន្និសីទព័ត៌មានស្តីពី៖«យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី១៤ធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ ផល្លា បានលើកឡើងទៀតថា ធនាគារ SMEs ក៏មានកម្មវិធីកម្ចីប្រាក់ចំនួន៣ ក្នុងនោះ ទី១ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានថ្នាក់ដឹកនាំជាស្រ្តី គឺទទួលបានការប្រាក់ទាប ៥,៥%, ទី២គឺសម្រាប់វិស័យឌីជីថល ក៏ទទួលបានកម្ចីដែលមានការប្រាក់ទាប និងទី៣ វិស័យនៅក្នុងអទិភាព ដូចជា វិស័យកសិឧស្សាហកម្មជាដើម។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច រូបនេះ សង្កត់ធ្ងន់ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់SMEsនេះ រដ្ឋនឹងជំរុញធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញត្ថុ ឲ្យបន្តក្នុងការផ្តល់ឥណទានដល់អាជីវកម្ម និងធុរកិច្ច តាមរយៈការកែសម្រួលលក្ខខណ្ឌនានា របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយធានានូវភាពងាយស្រួលរបស់វិស័យឯកជនក្នុងការទទួលបានកម្ចីពីរដ្ឋាភិបាល។ បើតាមលោក ផាន់ ផល្លា នៅក្នុងកាលៈទេសៈនេះ កម្ពុជា នៅមានថវិកាជាតិ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ ដោយសារមើលឃើញថា ការប្រមូលពន្ធលើសផែនការដែលបានកំណត់។

ជាក់ស្តែងអគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានចំនួន ២,៥៦០.១២លានដុល្លារអាមេរិក រយៈពេល១១ ខែឆ្នាំនះ ស្មើនឹង១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីរសៀលថ្ងៃទី ១៣ ខែធ្នូ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៩០.២៩ ប៊ីលានរៀល (ប្រមាណជា ២៤៤.៥២ លានដុល្លារអាមេរិក) ស្មើនឹង ១០.៩០% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។

លោកថា បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ គឺកើនឡើងចំនួន ៤៩.៣១ ប៊ីលានរៀល (ប្រមាណជា ១២.១៧ លានដុល្លារអាមេរិក) ស្មើនឹង ៥,២៤%៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម