សេដ្ឋកិច្ច
ត្រឹម ២ ខែ កម្ពុជាបញ្ជូនពលករ ១៤ ០០០ នាក់ ទៅធ្វើការនៅប្រទេសជប៉ុន
រយៈពេល ២ខែគឺខែមីនានិងខែមេសាឆ្នាំ២០២២នេះ កម្ពុជាបានបញ្ជួនកម្មសិក្សាការី និងពលករជំនាញប្រមាណ ១៤ ០០០ នាក់ ទៅធ្វើការទៅលើវិស័យផ្សេងៗនៅប្រទេសជប៉ុន បន្ទាប់ពីបានផ្អាករយៈពេលជាង ១ ឆ្នាំ ដោយសារការផ្ទុះរាតត្បាតជំងឺកូវីដ-១៩។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០មេសានេះថា កម្ពុជាទើបចាប់ផ្តើមបញ្ជួនពលករជំនាញ និងកម្មសិក្សារីទៅធ្វើការនៅប្រទេសជប៉ុននៅខែមីនាឆ្នាំ២០២២នេះទេ ដោយសារប្រទេសជប៉ុនបានបិទព្រំដែន ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

លោក អន ប៊ុនហាក់ បានបន្តថា រយៈពេល២ខែនេះគឺខែមីនានិងខែមេសានេះ យើងបានបញ្ជួនពលករនិងកម្មសិក្សាការីទៅប្រទេសជប៉ុនបានប្រមាណ ១៤០០០នាក់ ដែលជាចំនួនដ៏ច្រើន ដោយសារមានការបិទព្រំដែនកន្លងមកធ្វើឱ្យពលករមានការកកស្ទះច្រើននៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាល ទើបមានការបញ្ជួនច្រើនបែបនេះ។
លោក អន ប៊ុនហាក់ បានបន្តទៀតថា ចាប់ពីពេលនេះទៅយើងអាចបញ្ជួនពលករនិងកម្មសិក្សាការីទៅជប៉ុនបានទៀងទាត់ឡើងវិញហើយដោយក្នុង១ខែៗអាចបញ្ជួនពី ៣០០០ ទៅ ៤០០០នាក់នាក់។
លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ក្នុងចំណោមពលករខ្មែរទៅធ្វើការនៅជប៉ុនភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានមិនច្រើនទេដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារ ភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

ប្រធានភ្នាក់ងារហត្ថពលកម្មកម្ពុជា រូបនេះបានបន្ថែមថា ចំពោះនីតីវិធី និងបែបបទសុខាភិបាលក្នុងការបញ្ជួនពលករខ្មែរទៅប្រទេសជប៉ុន មិនខុសពីប្រទេសថៃទេ ដោយសារពលករខ្មែរត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ទៅដល់ទីនោះត្រូវអនុវត្តវិធានសុខាភិបាលជប៉ុន ដោយធ្វើចត្តាឡីស័ក និងមានការមកទទួលពីថៅកែជប៉ុនផងដែរ។
នៅក្នុងជំនួបជាមួយលោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A)កាលពីពេលថ្មីៗនេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើនខណៈបច្ចុប្បន្នមានប្រមាណជាង១ម៉ឺននាក់កំពិងសិក្សានិងធ្វើការនៅទីនោះ។
លោករដ្ឋមន្ត្រីបានបន្តថា នៅពេលដែលពួកគេវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញនឹងទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះមាន ពលករខ្មែរប្រមាណជាង១លាន២សែននាក់ធ្វើការនៅក្រៅប្រទេសក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ ជាង ៤៥, ០០០នាក់ នៅកូរ៉េខាងត្បូង ២៣,០២៧នាក់ នៅម៉ាឡេស៊ី ១១,៤៥៣នាក់ នៅជប៉ុន ៨២១ នាក់ នៅសិង្ហបុរី នៅចិនហុងកុង២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


